ហ្វីលីពីន៖កងទ័ព​វាយ​ចូល​កាន់កាប់​តំបន់​មួយ​របស់​ចលនា​ឧទ្ទាម Abu Sayyaf

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ពេញ​មួយ​សប្តាហ៍​មក កងទ័ព​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី២០ ធ្នូ​ពី​ការ​វាយដណ្តើម​កាន់កាប់​តំបន់​មួយ​នៅ​កោះ​ប៉ែកខាងត្បូង​ដែល​គ្រប់គ្រង​ដោយ​ចលនា​ឧទ្ទាម Abu Sayyaf។ នៅ​ក្នុង​ប្រតិបត្តិការ​សឹក​នោះ មាន​ស្លាប់​ពួក​ឧទ្ទាម Abu Sayyaf ចំនួន ២៦នាក់ និង​ទាហាន​រដ្ឋាភិបាល​ចំនួន ៣នាក់។