ឈិត សុវណ្ណបញ្ញា បដិសេធ​ដំណឹង​ចាកចេញ​ពី​ហង្សមាស

ឈិត សុវណ្ណបញ្ញា បដិសេធ​ដំណឹង​ចាកចេញ​ពី​ហង្សមាស

កន្លង​មក​​ធ្លាប់​មាន​ព័ត៌មាន​លេចឮ​មក​ថា ​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​កញ្ញា ឈិត សុវណ្ណបញ្ញា បាន​ចាកចេញ​ពី​ទ្រនំ​ដែល​ជ្រកកោន​អស់​រយៈ​ពេល​ជិត ១០ ឆ្នាំ​នោះ​ហើយ ហើយ​មូលហេតុ​ព្រោះ​ថា បញ្ញា​​ ស្ងាត់​បទ​ចម្រៀង​ថ្មី​ៗ​សម្រាប់​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​យូរ​ពេក ប៉ុន្តែ​សាមី​ខ្លួន​បដិសេធន៍។

 

ឈិត សុវណ្ណបញ្ញា បដិសេធ​ដំណឹង​ចាកចេញ​ពី​ហង្សមាស

 

​ជួប​ឆ្លើយឆ្លង​ជាមួយ Sabay តួឯក​ស្រី​ក្នុង​រឿង “ទេសចរណ៍​ឋាន​នរក” បាន​និយាយ​បដិសេធ​រួម​ទាំង​សំណើច​ថា​ នេះ​ជា​ព័ត៌មាន​មិន​ពិត​នោះ​ទេ។ “នរណា​​ជា​អ្នក​និយាយ​រឿង​នេះ​ទៅ? រាល់ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​ចាកចេញ​ទៅ​ណា​ទេ ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុងតែ​ថត​សំឡេង​ដើម្បី​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី។”

 

តារា​ស្រី​ដែល​ទើប​ប្រឡូក​ក្នុង​វិស័យ​កុន​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ រាល់ថ្ងៃ​នាង​កំពុងតែ​មមាញឹក​ថត​ចម្រៀង​ថ្មី​ដើម្បី​ត្រៀម​សម្រាប់​ឆ្នាំ ២០១៦​ខាង​មុខ​នេះ។ តែ​កញ្ញា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មិន​ទាន់​ដឹង​ថា​នោះ​ជា Solo អាល់ប៊ុម ឬ​យ៉ាង​ណា​ទេ ព្រោះ​ខាង​ផលិតកម្ម​ជា​អ្នក​រៀបចំ​ឲ្យ។

 

ឈិត សុវណ្ណបញ្ញា បដិសេធ​ដំណឹង​ចាកចេញ​ពី​ហង្សមាស

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​តារា​ស្រី​ដែល​មាន​បងប្អូន​ស្រី​ភ្លោះ​រូប​នេះ​ មិន​បាន​បញ្ជាក់​ថា​មាន​ចំនួន​ប៉ុន្មាន​បទ​ឡើយ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​នេះ ដោយ​គ្រាន់​តែ​បង្ហើប​ថា​ មាន​ចំនួន​ច្រើន​គួរសម​ដែរ ហើយ​ក្នុង​នោះ​ ក៏​មាន​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ អម​ដោយ​ក្បាច់​រាំ​បែប​ថ្មី​ពិសេស​ទៀត​ផង។

 

អ្វី​ពិសេស​ក្នុង​ឆ្នាំ ២០១៦ សម្រាប់ ឈិត សុវណ្ណបញ្ញា  នោះ​ គឺ​ខ្សែ​ភាពយន្ត​ថ្មី​ដែល​នាង​បាន​ដើរ​តួឯក​ជា​លើក​ដំបូង​ក៏​ប្រហែល​ជា​បញ្ចាំង​ក្នុង​ខែ កុម្ភៈ ​ឆ្នាំ ២០១៦ នោះ​ដែរ។ “រឿង​បញ្ចាំង​ថ្ងៃ​ណា​ឲ្យ​ច្បាស់​ ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ តែ​ប្រហែល​ជា​ក្នុង​ខែ​ពីរ​អី​នឹង ហើយ​សង្ឃឹម​ថា​បងប្អូន​ទស្សនិកជន​ នឹង​ជួយ​គាំទ្រ​ស្នាដៃ​ដំបូង​នេះ​ផង៕”

 

ឈិត សុវណ្ណបញ្ញា បដិសេធ​ដំណឹង​ចាកចេញ​ពី​ហង្សមាស

 

អត្ថបទ៖ទ្រី រ៉ាវី