Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

ក្រុម Real Madrid ​ធ្វើ​ស៊ី​ក្រុម Rayo Vallencano ​មិន​ប្រណី​ជើង​ឡើយ​បន្ទាប់​ពី​ក្រុម​មួយ​នេះ​សល់​គ្នា​តែ​៩​នាក់ ដោយ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ១០-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​១៦​កាល​ពី​យប់​មិញ​នេះ។

 

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

 

ក្រុម Real Madrid ​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី៣ ដោយ​ខ្សែ​ការពារ Danilo ​ជា​អ្នក​ធ្វើ​បាន​សម្រេច។ ប៉ុន្តែ​នៅ​នាទី​ទី​១០ Amaya ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ មុន​ពេល Jozabed ​ថែម​មួយ​គ្រាប់​ទៀត​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ។ បន្ទាប់​ពី​នាំ​មុខ ២-១ ​ហើយ Rayo ​បែរ​ជា​បង្ក​កំហុស ដោយ​កីឡាករ Tito ​ទៅ​ទាត់​ជើង​របស់ Kroos ​រហូត​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​១៤ បន្ទាប់​មក​ Bale ​ក៏​រក​បាន​មួយ​គ្រាប់​ឱ្យ Real ​បាន​ស្មើ​វិញ។

 

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

 

នៅ​នាទី​ទី​២៨ ​កីឡាករ Baena ​របស់ Rayo ​បាន​បង្ក​កំហុស​ទៀត រហូត​បាន​កាត​លឿង​ជា​លើក​ទី​២ (កាត​ក្រហម) ​ហើយ​ក៏​ត្រូវ​បណ្ដេញ​ចេញ​ទៀត។ គិត​ចាប់​ពី​នាទី​នេះ​ទៅ​ហើយ ដែល​ក្រុម​ភ្ញៀវ​ Rayo ​សល់​សមាជិក​តែ​៩​នាក់​ទេ ប្រៀប​ដូច​ជា​មាន់​បាក់​ជើង​ម្ខាង​អីចឹង ខណៈ​ដែល​ក្រុម​ទ័ព​ស្រួច Real Madrid ​វិញ ​ក៏​មិន​ទុក​ពេល​ឱ្យ​ដើរ​អត់​ប្រយោជន៍​ដែរ ពោល​គឺ​បើក​ការ​ប្រមាញ់​ក្រុម​មាន់​បាក់​ជើង​ម្ខាង​នេះ​មិន​ប្រណី​ឡើយ។ ចប់​រយៈ​ពេល​៩០​នាទី Real Madrid ​ស៊ី Rayo ​បាន​១០​គ្រាប់ ដោយ​គ្រាប់​បាល់​ទាំង​នេះ​រក​បាន​ពី​កីឡាករ Gareth Bale ​៤​គ្រាប់ , Benzema ​៣​គ្រាប់ , Ronaldo ​២​គ្រាប់​និង​ Danilo ​មួយ​គ្រាប់។

 

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

 

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

 

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

 

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

 

Real Madrid ​ស៊ី Rayo ​មិន​ប្រណី​ ១០-២ ​ស្រប​ពេល Bale ​បាន​៤​គ្រាប់​ម្នាក់​ឯង

 

លទ្ធផល​យប់មិញ​នេះ​ដែរ បាន​ធ្វើ​ឱ្យ Real Madrid ​ចាញ់​ក្រុម​លេខ​២ Atletico Madrid ​តែ​២​ពិន្ទុ​ទេ ព្រោះ​យប់​មិញ​ក្រុម​មួយ​នេះ​បាន​ចាញ់​ក្រុម Magala ​ក្នុង​លទ្ធផល ១-០ ។ ចំណែក​ឯ Barcelona ​នៅ​ឈរ​លេខ​១​ដដែល ​ដោយ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ
រូបថត៖ dailymail