Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

Putrajaya គឺជា​ទីក្រុង​រដ្ឋាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី។  ទីក្រុង​នេះ​មាន​ចម្ងាយ ២៥ គីឡូម៉ែត្រ​ពី​ភាគ​ខាង​ត្បូង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ដែល​បម្រើ​ការ​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​សហព័ន្ធ​នៃ​ប្រទេស​ម៉ាឡេស៊ី។ បើ​តាម​សម្ដី​អ្នក​អ្នកនាង សៅ រដ្ឋា ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា និង​ជា​អ្នក​​ដឹកនាំ​ក្រុម​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 អំឡុង​ខែ​មុន​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ទីនោះ ពេល​យប់​ឡើង​មាន​ភាព​ស្ងប់ស្ងាត់​ផ្នែក​​ចរាចរណ៍ តែ​មាន​សុវត្ថិភាព​ខ្ពស់ មិន​សូវ​ឮ​សំឡេងអ៊ូអរ ព្រោះ​មិន​មែន​ជា​កន្លែង​ឯកជន ដូចនេះ​អ្នក​រស់នៅ​ភាគច្រើន​ជា​អ្នក​ធ្វើការ​រាជការ និង​កន្លែង​ធ្វើការ​របស់​ពួកគេ​គឺ​នៅ​ទី​នេះ​តែម្ដង។

 

Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

 

អាសនៈ​រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​នៅ​ឆ្នាំ ១៩៩៩ ពី​ទី​ក្រុង​កូឡាឡាំពួរ ទៅ​ទីក្រុង​Putrajaya នេះ​ដោយសារ​តែ​មាន​​ការ​កកស្ទះ​​ច្រើន​នៅ​តំបន់​ក្នុង​ទីក្រុង​កូឡាឡាំពួរ។ តែ​ទោះជា​យ៉ាង​នេះ​ក៏​ដោយ ក៏​កូឡាឡាំពួរ​នៅតែ​ជា​រដ្ឋធានី​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​ដដែល ព្រោះ​ព្រះមហាក្សត្រ និង​សភា​ព្រមទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នៅ​ក្នុង​ទីក្រុង​នោះ​ទាំងអស់។

 

ឈ្មោះ Putrajaya  បាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដំបូង​លោក  Malaysian Prime Minister Tunku Abdul Rahman Putra ដែល​ពាក្យ “Putra​” មាន​ន័យ​ថា “ព្រះ​អង្គ​ម្ចាស់​” ឬ “កូន​ប្រុស​” និង “Jaya​” មាន​ន័យ​ថា “ភាព​ជោគជ័យ​” ឬ “ការ​ទទួល​ជ័យ​ជម្នះ​” ៕

 

Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

 

Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

 

Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

 

Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

 

Putrajaya ទីក្រុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ពេល​យប់​​ស្ងប់ស្ងាត់​គួរឲ្យ​ចង់រស់នៅ

 

អត្ថបទ៖ទ្រី រ៉ាវី