វីដេអូហាយឡាយ Buriram United ឈ្នះបឹងកេតអង្គរ ១-០ កាលពីយប់ម៉ិញ (មានវីដេអូ)

គួរ​ឲ្យសោក​ស្តាយ​ក្រុម​បឹង​កេតអង្គរ​បាន​តំណែង​ត្រឹម​តែ​ជើងឯងរង ក្នុងការប្រកួត​ដណ្តើម​ពាន​រង្វាន់ Toyota Mekong Club Championship បន្ទាប់ពី​ក្រុម​ជើងខ្លាំង Buriram United យក​ជ័យជំនះ​ ១-០ ដោយគ្រាប់បាល់ប៉េណាំងទីកាលពីយប់ម៉ិញនេះ។
ក្នុងការប្រកួតនៅតង់ទីមួយ​ក្រុម Buriram United មិន​អាច​រកគ្រាប់បាល់បាន​នោះឡើយ បើ​ទោះ​ជាមាន​សមត្ថភាព​ខ្លាំង​ជាង​ក្រុង​ បឹងកេត​អង្គររបស់កម្ពុជា​ក៏ដោយ។ ប៉ុន្តែចូលដល់​តង់ទី២ ក្រុមទាំង​ពីរបាន​ធ្វើការ​វាយ​លុក​ទៅវិញទៅមក​យ៉ាង​ស្វិតស្វាញ រហូតដល់នាទីទី ៦៨ ខ្សែ​ប្រយុទ្ធ Bata បឹងកេត​អង្គរ​បាន​បង្កើត​កំហុសនៅតំបន់​គ្រោះថ្នាក់ធ្វើឲ្យ​អាជ្ញារកណ្តោល​ពិន័យ​បាល់ប៉េ​ណាំងទី​ចម្ងាយ ១១ម៉ែត្រ។ នេះ​ហើយ​ជាឱកាលដែលធ្វើឲ្យ​ខ្សែ​ការពា​រជម្រើស​ជាតិវេណេហ្ស៊យអេឡា Tunez រក​គ្រាប់​បាល់មួយគ្រាប់បាន​សម្រេច ហើយ​នេះក៏ជាលទ្ធផល​បន្ត​រហូតដល់ចប់​ការ​ប្រកួត​តែម្តង។
ដូច្នេះ​ក្រុម Buriram United បាន​ទទួលរង្វាន់​ជើងឯក Toyota Mekong Club Championship ជាមួយនឹង​ទឹកប្រាក់ ៧៥០០០ ដុល្លារ ចំណែកឯជើងឯករង​ក្រុម​បឹងកេតអង្គរ​បាន​ទទួលទឹកប្រាក់ ៥០០០០ ដុល្លារ៕
 
វីដេអូហាយឡាយ Buriram United ឈ្នះបឹងកេតអង្គរ ១-០ កាលពីយប់ម៉ិញ (មានវីដេអូ)
សូមទស្សនាវីដេអូខាងក្រោម៖

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!