កំពូល​អាហារ ៥ ប្រភេទ​ជួយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​

១. ផ្លែក្រូច
​តាម​ការសិក្សា​បង្ហាញ​ឱ្យដឹងថា មនុស្ស​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ច្រើន​មាន​កម្រិត​វីតាមីន C ទាប ហើយ​គេ​បរិភោគ​ផ្លែក្រូច​គ្រប់​ប្រភេទ​ដូចជា​ផ្លែ​ទំពាំងបាយជូរ ក្រូច​គ្រប់​ប្រភេទ និង ក្រូចឆ្មារ​ក្តី គឺ​អាចជួយ​បង្គ្រប់​វីតាមីន​នេះ ។ ផ្លែក្រូច​ទាំងនោះ​មាន​សមាសធាតុ​អាំង​ស៊ុយ​លីន​ដែល​ជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ។

កំពូល​អាហារ ៥ ប្រភេទ​ជួយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​

២. ត្រី​សាល់​ម៉ុង
​ត្រី​សាល់​ម៉ុង គឺជា​អាហារ​ល្អឥតខ្ចោះ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ព្រោះ​វា​សម្បូរ​ដោយសារ​ធាតុ អាស៊ីដ​ខ្លាញ់​ប្រភេទ​អូ​មេ​ហ្គា ៣ ច្រើន​ក្នុងការ​កាត់បន្ថយ​ការ​រលាក និង បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ លើសពីនេះ​សារធាតុ​អាស៊ីដ​អូ​មេ​ហ្គា ៣ ក៏​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​កើត​ជំងឺ​បេះដូង​ផងដែរ ។

កំពូល​អាហារ ៥ ប្រភេទ​ជួយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​

៣. បន្លែ​បៃតង
​ចំពោះ​បន្លែ​ដែលមាន​ស្លឹក​បៃតង គឺជា​បន្លែ​ដែល​អាចជួយ​កាត់បន្ថយ​អាត្រា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ។ ខាត់ណា ស្ពៃក្តោប និង ប​ន្លៃ​ដែលមាន​ស្លឹក​បៃតង​ទាំងអស់ មាន​កម្រិត​កាឡូរី និង កាបូ​អ៊ី​ដ្រា​ត​ទាប ហើយ​បើតាម​អ្នកស្រាវជ្រាវ​ផ្នែក​អាហារូបត្ថម្ភ​បានឱ្យដឹងថា វា​អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​បាន ១៤ ភាគរយ ។​

កំពូល​អាហារ ៥ ប្រភេទ​ជួយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​

៤. ស្រូវ​អូត (Oatmeal)
​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ប្រសើរ ប្រសិនបើ​គេ​បរិភោគ​ស្រូវ​អូត​ជាប្រចាំ ព្រោះ​ក្នុង​ស្រូវ​អូត​មាន​ផ្ទុក​អាហារ​កាក​សរសៃ​បេ​តា​គ្លូ​កាន (Beta-glucan) ដែលជា​សារធាតុ​សំខាន់​ជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ ។ ក្រៅពីនេះ​វា​ក៏​ជា​ប្រភេទ​អាហារ​ប្រសើរ​សម្រាប់​សុខភាព​បេះដូង ព្រោះ​វា​ជា​អាហារ​កាក​សរសៃ​ងាយ​រំលាយ និង ស្រូបយក​ជាតិ​ស្ករ​គ្លុយកូស​ពី​ឈាម​នៅក្នុង​ក្រពះ និង រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន​ប្រសើរ ។

កំពូល​អាហារ ៥ ប្រភេទ​ជួយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​

៥. គ្រាប់​ធញ្ញជាតិ
​តាម​ការសិក្សា​ថ្មីៗ​បានឱ្យដឹងថា ចំពោះ​អ្នក​ចូលចិត្ត​បរិភោគ​គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ​ជា​រៀងរាល់ថ្ងៃ អាច​កាត់បន្ថយ​ជំងឺ​ទឹកនោមផ្អែម​បាន ២១ ភាគរយ ។ គ្រាប់​ធញ្ញជាតិ​ទាំងនោះ​មានដូចជា សណ្តែកដី វ៉​ល​ណាត់ អាល់​ម៉ុង ស្វាយចន្ទី​ជាដើម ។ គ្រាប់​ផ្លែឈើ​ទាំងនេះ​អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​បាន​ប្រសើរ​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​គ្រាប់​ធញ្ញជាតិ​ដទៃ ។ ប្រសិនបើ​អ្នក​បរិភោគ​បានជា​រៀងរាល់ថ្ងៃ​វា​មិន​ត្រឹមតែ​ជួយ​ជំងឺ​ទឹកនោមផ្អែម​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាចជួយ​ការពារ​ជំងឺ​បេះដូង និង ផ្តល់​អាស៊ីដ​ខ្លាញ់​គ្រប់គ្រាន់​ដែល​ជួយ​ទប់ស្កាត់​ចំណង់​អាហារ​ទៀតផង ៕​ ​សុផល​

កំពូល​អាហារ ៥ ប្រភេទ​ជួយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​

​ ​ ​ ​
​ ​

  • កំពូល​អាហារ ៥ ប្រភេទ​ជួយ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​已关闭评论
  • 62 views
  • Hide Sidebar
    A+
Publish on:2015/12/21  Category:សម្រស់