​មាន​ជាង​១០​ម៉ឺន​នាក់​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង​ក្នុង​ទឹក​ដី​អាមេរិក ​

​ដ្បិត​តែ​មាន​ឈ្មោះ​ជាប្រទេសមហា​អំណាច​មួយ​ក្នុងលោក ​ដែល​រី​ក​ចម្រើន​ទៅ​ដោយ​អបាយភូមិ ​សព្វាវុធ​ សេដ្ចកិច្ច ​និង​​​​ឥទ្ធិពល​ជាច្រើន​ទៀត ​ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ដែល​ពុំ​មាន​សេចក្ដី​សុខ​សម្រាប់​​ផ្ដល់​ជូន​ប្រទេស ​​ក៏​ដូ​ច​ជា​ប្រជាជនរ​បស់​ខ្លួន​ឡើយ ​។ ​
​មាន​ជាង​១០​ម៉ឺន​នាក់​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង​ក្នុង​ទឹក​ដី​អាមេរិក ​
​ជា​រៀង​រាល់ឆ្នាំ ករណី​បាញ់​សម្លាប់​គ្នា ​រវាងអាមេរិក​ស្បែកស ​និង​អាមេរិកស្បែកខ្មៅតែង​តែ​កើត​មានឡើង​ជាហូរហែរ ​ដែល​បាន​បណ្ដាល​ឱ្យ​ជន​ស៊ីវិល​អាមេរិក​មិន​តិច​ឡើយ​ស្លាប់​បាត់​បង់​ជីវិត​ចោ​ល​ទទេរ​ដោយ​សារ​ករណី​គ្មានច្បាប់​ទម្លាប់​បែប​នេះ​ ។ បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី ​អូបាម៉ា ​លោក​បាន​ថ្លែង​ថា​ សរុប​ចំនួន​ប្រជាជន​អាមេរិក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង​ចាប់​តាំងពី​ឆ្នាំ​២០០៤-២០១៤ ​គឺ​មាន​ចំនួន​ ១២៧,៥៦​២​​នាក់ ចំណែក​ឯ​ករណី​ភេរវកម្ម​វិញ​គឺ​មាន​ចំនួន​ត្រឹម​តែ​២៩៤​នាក់​ប៉ុណ្ណោះ​ក្នុង​ចន្លោះឆ្នាំដូច​គ្នា ​នេះបើ​យោង​តាម​គេហទំព័រ BI ​៕​
ដោយ៖ ឈូក ស
ប្រភព៖ BI