សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ ខ្មាន់កាំភ្លើង​ដែល​បាញ់​ នារី​ម្នាក់​នៅ​ សង្កាត់​ភ្នំពេញ​ថ្មី (UPDATE)

រាជធានី​ភ្នំពេញ ៖ ពេល​នេះ​សមត្ថកិច្ច​ មាន​តម្រុយ​ខ្លះ​ៗ​ហើយ ដែល​ពេល​នេះ​សមត្ថកិច្ច​ កំពុង​តែ​ស្រាវជ្រាវ និង​តាម​ប្រមាញ់​ចាប់​ ទាំង​ខ្មាន់កាំភ្លើង ទាំង​អ្នក​នៅ​ពីក្រោយ​ខ្នង​ ។ នេះ​បើ​តាម​លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​ សែន​សុខ បាន​ឲ្យ​ «​កោះសន្តិភាព​» ដឹង​មុន​នេះ​បន្តិច ។

​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​​ថា នារី​រង​គ្រោះ​ឈ្មោះ ចិន្តា បាន​មាន​ទំនាក់ទំនង​ស្នេហា​ជា​បុរស​ ម្នាក់​ឈ្មោះ លី នី ហៅ យ៉ុ​ង អាយុ​៤៧​ឆ្នាំ ជនជាតិ​វៀតណាម ជា​អ្នកទិញ​ ក្រណាត់​នៅ​រោងចក្រ រយៈពេល​ប្រមាណ​ ៥​ឆ្នាំ​មក​ហើយ រហូត​មានកូន​ស្រី​តូច​ម្នាក់​ទៀត​ផង ហើយ​ថ្មី​ៗ​ឈ្មោះ លី នី ហៅ យ៉ុ​ង បាន​ទិញ​ផ្ទះ​កន្លែង​កើតហេតុ​ ឲ្យ​នារី​រង​គ្រោះ​ទៀត​ផង ។ ម្យ៉ាងទៀត​បុរស​ជនជាតិ​ វៀតណាម​ឈ្មោះ លី នី ហៅ យ៉ុ​ង នេះ​មាន​ប្រពន្ធដើម​ រស់នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​ទៀត​ផង ។

សូម​បញ្ជាក់​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​បាញ់ប្រហារ​នារី​ម្នាក់​ដល់​មុខ​ផ្ទះ​ ជា​ច្រើន​គ្រាប់​ បណ្ដាល​ឲ្យ​រង​របួស​​ កំភួនដៃឆ្វេង និង​កំភួន​ជើង​ឆ្វេង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​ សាច់​ញាតិ​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​ក្នុង​បុរី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ខ្មាន់កាំភ្លើង​ម្នាក់​ ពាក់​អាវធំ​ពី​ក្រៅ​ជិះ ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ដល់​ហើយ​ ដក​កាំភ្លើង​បាញ់ ប្រហារ​ទៅ​លើ​នារី​រង​គ្រោះ​ដែល​កំពុង​អង្គុយ​ លេង​មុខ​ផ្ទះ​ជាមួយ​បងប្អូន​ របស់​នាង​ជា​ច្រើន​គ្រាប់ រួច​ជិះ​គេចខ្លួន​បាត់ ៕

សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ ខ្មាន់កាំភ្លើង​ដែល​បាញ់​ នារី​ម្នាក់​នៅ​ សង្កាត់​ភ្នំពេញ​ថ្មី (UPDATE)

សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ ខ្មាន់កាំភ្លើង​ដែល​បាញ់​ នារី​ម្នាក់​នៅ​ សង្កាត់​ភ្នំពេញ​ថ្មី (UPDATE)

សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ ខ្មាន់កាំភ្លើង​ដែល​បាញ់​ នារី​ម្នាក់​នៅ​ សង្កាត់​ភ្នំពេញ​ថ្មី (UPDATE)
សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ ខ្មាន់កាំភ្លើង​ដែល​បាញ់​ នារី​ម្នាក់​នៅ​ សង្កាត់​ភ្នំពេញ​ថ្មី (UPDATE)
សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ ខ្មាន់កាំភ្លើង​ដែល​បាញ់​ នារី​ម្នាក់​នៅ​ សង្កាត់​ភ្នំពេញ​ថ្មី (UPDATE)
សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​ ខ្មាន់កាំភ្លើង​ដែល​បាញ់​ នារី​ម្នាក់​នៅ​ សង្កាត់​ភ្នំពេញ​ថ្មី (UPDATE)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត