វ៉ា​រថយន្ត​មិន​ផុត​ បុក​ខឿន​ថ្នល់​ ដួល​បោក​ក្បាល​​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់ ​ជិះ​ម៉ូតូ​១​គ្រឿង​ បាន​វ៉ា​រថយន្ត​មិន​ផុត ​ក៏​ជ្រុល​ទៅ​បុក​ខឿន​ថ្នល់ ​ដួលបោក​ក្បាល​នឹង​​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​ ដែល​ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ វិទ្យាល័យ​ព្រែក​លាភ ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ7768 ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​៣​នាក់ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ ព្យាយាម​វ៉ា​រថយន្ត​១​គ្រឿង ​មិន​ស្គាល់​ម៉ាក តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ខឿន​ថ្នល់​ ដួលបោក​ក្បាល ​បណ្ដាល​ឲ្យ​ស្លាប់​ ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ឯ​២​នាក់​ទៀត​រង​របួសធ្ងន់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​គឺជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម្នាក់ ​ទៀត​ដែល​បាន​បាត់​នៅ​ខណ្ឌចំការមន​ប្រហែល​២​ខែ​មក​ហើយ ពេល​នេះ​សមត្ថ​កិច្ច​ទំនាក់ទំនង​ឲ្យ​មក​ពិនិត្យ​ម៉ូតូ បើ​ពិតជា​ម៉ូតូ​របស់​ខ្លួន​មែន​សមត្ថកិច្ច​នឹង​ប្រគល់​ឲ្យ​វិញ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​ នៅ​វត្ត​ព្រែក​លៀប ​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​២​នាក់ ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

វ៉ា​រថយន្ត​មិន​ផុត​ បុក​ខឿន​ថ្នល់​ ដួល​បោក​ក្បាល​​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់
វ៉ា​រថយន្ត​មិន​ផុត​ បុក​ខឿន​ថ្នល់​ ដួល​បោក​ក្បាល​​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់
វ៉ា​រថយន្ត​មិន​ផុត​ បុក​ខឿន​ថ្នល់​ ដួល​បោក​ក្បាល​​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត