​របប​អាហារ​បែប​ចិន​អាច​ព្យាបាល​ជំងឺមហារីក​សុដន់​ក្នុង​រយៈពេល ៦​សប្តាហ៍​

​របប​អាហារ​បែប​ចិន​អាច​ព្យាបាល​ជំងឺមហារីក​សុដន់​ក្នុង​រយៈពេល ៦​សប្តាហ៍​

​ស្ត្រី​ម្នាក់​នេះ​ឈ្មោះ Jane Plant អាយុ ៤២​ឆ្នាំ ត្រូវបាន​គ្រូពេទ្យ​រកឃើញថា​មាន​ជំងឺ​មហារីក​សុដន់​។ ក្រោយ​ពី​ណាត់​ឱ្យ​មក​ជួប​គ្រូពេទ្យ​លើក​ទី​ប្រាំ​មក គ្រូពេទ្យ​ប្រាប់ថា នាង​អាច​រស់នៅ​បាន​តែ ២​ខែ​ទៀត​ប៉ុណ្ណោះ​។ វា​គឺជា​គ្រោះមហន្តរាយ​មួយ​សម្រាប់​នាង ព្រោះ​នាង​នៅ​មាន​កូន ៣​នាក់​ទៀត​ត្រូវ​ចិញ្ចឹម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ Jane និង​ប្តី​របស់​នាង​បាន​សម្រេចចិត្ត​ស្រាវជ្រាវ​វិធីសាស្ត្រ​ផ្សេង​មួយ​ដើម្បី​ព្យាបាល​ជំងឺមហារីក​របស់​នាង​ជំនួស​ការដាក់ទោស​ប្រហារ​ជិវិត​របស់​ជំងឺ​នាង​។

​ពួកគេ​បាន​រកឃើញថា អត្រា​នៃ​ជំងឺមហារីក​សុដន់​ក្នុង​ប្រទេស​ចិន​មាន​ចំនួន​តិច​ជាង​សហរដ្ឋអាមេរិក​។ ពួកគេ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ស្ថិតិ​ទាំងនេះ​មាន​ទំនាក់ទំនង​នឹង​របប​អាហារ​របស់​ពួកគេ ដូច្នេះ Jane ក៏​សម្រេចចិត្ត​ញ៉ាំ​ទៅ​តាម​របប​អាហារ​របស់​ប្រជាជន​ចិន​ដូចខាងក្រោម​នេះ​៖
•​    ​ប្រូតេអ៊ីន​សាច់សត្វ​ទាប​
•​    ​គ្មាន​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
•​    ​ផ្លែឈើ​ច្រើន​
•​    ​បន្លែ​ច្រើន​
•​    ​គ្រាប់​ផ្លែឈើ និង​ធញ្ញជាតិ​។

​រយៈពេល ៦​សប្តាហ៍​ក្រោយពី​ញ៉ាំ​អាហារ​ទាំងអស់​ខាងលើ​យ៉ាង​តឹងរឹង​មក ដុំ​សាច់​មហារីក​របស់​នាង​បាន​បាត់​ទៅ​វិញ ហើយក៏​មាន​អារម្មណ៍​ថា​មាន​សង្ឃឹម​ឡើងវិញ ប៉ុន្តែ​គ្រូពេទ្យ​ផ្នែក​ជំងឺមហារីក​របស់​នាង​និយាយថា ដុំ​សាច់​នោះ​នឹង​ត្រឡប់មកវិញ​។ យ៉ាងណាមិញ រយៈពេល ៦​ឆ្នាំក្រោយ នាង​នៅតែ​មាន​ជីវិត​រស់នៅ​ដដែល​។ នាង​ក៏​បាន​គិត​រឿង​នេះ​ម្តង​ហើយ​ម្តងទៀត​ដែរ ប៉ុន្តែ​ចុងក្រោយ គឺ​យល់ថា​មក​ពី​នាង​ជឿថា នាង​អាច​យកឈ្នះ​ជំងឺមហារីក​បាន​។ ដើម្បី​ទទួលបាន​សុខភាប​ល្អ​ទៀត នាង​នៅ​តែ​បន្ត​ញ៉ាំ​របប​អាហារ​ទាំងអស់​ខាងលើ​បន្តទៀត​។ រយៈពេល ១៧​ឆ្នាំក្រោយ នាង​ត្រូវបាន​គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​ថា លែងមាន​ជំងឺមហារីក​ទៀតហើយ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។