​ចេះ​តែ​ឈឺពោះ ពេល​ពេទ្យ​មើល​ទៅ​ស្រាប់តែ​ឃើញ​នូវ​រឿង​ដែល​មិន​គួរឱ្យ​ជឿ​

​ចេះ​តែ​ឈឺពោះ ពេល​ពេទ្យ​មើល​ទៅ​ស្រាប់តែ​ឃើញ​នូវ​រឿង​ដែល​មិន​គួរឱ្យ​ជឿ​

​ស្ត្រី​ជនជាតិ​គូ​ឡុ​ម​ប៊ី​ម្នាក់ ត្រូវបាន​បញ្ចូនទៅ​ក្នុង​មន្ទីរពេទ្យ​យ៉ាង​ទាន់ហន់​ក្រោយពី​មាន​ឬ​ស​របស់​រុក្ខជាតិ​កំពុងតែ​ចាប់ផ្តើម​ដុះ​ក្នុង​ខ្លួន​របស់​នាង​។ គ្រូពេទ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ឃើញ​មូលហេតុ​នៃ​ការ​ឈឺពោះ​មួយ​នេះ ព្រោះ​តែ​វា​គឺជា​ប្រភេទ​បន្លែ​ទៅវិញ​។ ​ដោយ​មាន​ភស្តុតាង​គ្រប់គ្រាន់ ម្តាយ​ស្ត្រី​ម្នាក់​នេះ​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នាង​ថា ឱ្យ​ដាក់​ដំឡូងបារាំង​មួយ​មើម​ចូលក្នុង​តំបន់​ឯកជន​របស់​នាង​ទើប​មិន​អាច​ធ្វើឱ្យ​នាង​មាន​ផ្ទៃពោះ​បាន​។ ប៉ុន្តែ ពេលណា​ដំឡូង​នោះ​ចាប់ផ្តើម​ចេញ​ឬ​ស បញ្ហា​ក៏​បាន​ចាប់ផ្តើម​។ ​ស្ត្រី​អ្នកជំងឺ​វ័យ ២២​ឆ្នាំ​មួយ​នេះ និយាយថា “​ម្តាយ​ខ្ញុំ​ប្រាប់ថា បើសិនជា​មិន​ចង់​មាន​ផ្ទៃពោះ​ទេ ខ្ញុំ​គួរតែ​ដាក់​ដំឡូងបារាំង​មួយ​មើម​នៅ​កន្លែង​ហ្នឹង ហើយ​ខ្ញុំ​ក៏​ជឿ​គាត់​ទៅ​”​។

​គ្រូពេទ្យ​ជឿថា ស្ត្រី​ម្នាក់​នេះ​បានដាក់​ដំឡូងបារាំង​ជាប់​ក្នុង​តំបន់​ឯកជន​របស់​នាង​អស់​រយៈពេល​យ៉ាង​ហោច​ណាស់ ២​សប្តាហ៍​។ ប៉ុន្តែ​នៅពេល​ឈឺពោះ​កាន់តែខ្លាំង ទើប​នាង​ទៅ​ជួប​ពេទ្យ​ពិនិត្យ​។ ​ហើយ​នៅពេល​គ្រូពេទ្យ​ដឹង​ថា​មាន​ដំឡូងបារាំង​ជាប់​ក្នុង​តំបន់​ឯកជន​របស់​នាង​ហើយ​នោះ ទើប​ដឹងថា​ដំឡូង​ហ្នឹង​ចេញ​ឬ​សចាក់​ជាប់​ទៅ​ហើយ​។
​គិ​លានុ​ដ្ឋា​យិ​កាដែលពិនិត្យ​ស្ត្រី​ម្នាក់​នេះ​ក៏​គ្មាន​អ្វី​នឹង​និយាយ​ចេញ​ដែរ​នៅពេល​មើលឃើញ​ឬ​ស​ដំឡូង​បរាំង​ដុះ​ចេញ​នៅ​ច្រកទ្វារ​មាស​របស់​នាង​។

​ខណៈពេល​ដែល​ការរិះគន់​បាន​ធ្វើ​ឡើង​យ៉ាង​លឿន​ទៅ​លើ​គំនិត​របស់​ម្តាយ​ស្ត្រី​ម្នាក់​នេះ​ដែល​ឱ្យ​កូនស្រី​ខ្លួន​ដាក់​ដំឡូងបារាំង​ក្នុង​តំបន់​ឯកជន​ដើម្បី​កុំឱ្យ​មាន​ផ្ទៃពោះ​នោះ បញ្ហា​កាន់តែ​ធំ​គឺ​ការអប់រំ​ខាង​ផ្លូវភេទ​ក្នុង​ប្រទេស​គូ​ឡុំប៊ី និង​អាមេរិក​ខាងត្បូង​តែម្តង​។ ​ដោយសារ​តែ​ការអប់រំ​ខាង​ផ្លូវភេទ​មិន​មាន​ភាពទូលំទូលាយ​នៅ​អាមេរិក​ខាងត្បូន អ្នក​ដែល​មាន​បទពិសោធន៍​តា​ម​តំបន់​កាន់​ច្រើន កាន់តែ​តែ​មិន​ចង់​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ និង​ឆ្លង​ជំងឺ​កាមរោគ​ឡើយ​។ ដោយសារតែ​ការ​មាន​ផ្ទៃពោះ​កើតឡើង​ដោយ​មិន​ចង់បាន ដូច្នេះ​វា​ក៏​មាន​ស្ត្រី​កាន់តែ​ច្រើន​ធ្វើការ​រំលូត​កូន​។

​បើសិនជា​ការ​អប់​ខាង​ផ្លូវភេទ​ត្រូវបាន​លើកយក​មក​បង្រៀន វា​ក៏​មិន​មាន​ការ​រំលូតកូន​ច្រើន​ដែរ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។