​ពាក្យបណ្ដឹង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តរតនគិរី​មិនទាន់​ចេញ​ជា​របាយការណ៍​ជាក់លាក់​ទេ​

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​ពាក្យបណ្ដឹង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តរតនគិរី បានដាក់​ពាក្យ​ប្ដឹង​កាលពី​ថ្ងៃទី​០៦ ខែធ្នូ​ឆ្នាំ​២០១៥ ទៅ​លោក​អគ្គានុរក្ស​ថ្នាក់​លេខ​១ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ត្រូវបាន​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ថា ជា​លក្ខណៈ​បំរើ​ផលប្រយោជន៍​ឯកជន តែ​មិនមែន​ប្រធាន​ពន្ធនាគារ​មិនមាន​កំហុស ដូច​នៅក្នុង​ពាក្យបណ្ដឹង​ទាំងស្រុង​នោះទេ​។​

     យោងតាម​ការអោយ​ដឹង​ពី លោក នុត សៅ​វនា អ្នកនាំពាក្យ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ បាន​បង្ហើប​ថា ពាក្យបណ្ដឹង​មន្ត្រី​អនុរក្ស​ពន្ធនាគារ ប្ដឹង​ចោទ​កាន់​លោក ទីន សុវណ្ណ​មី ប្រធាន​ពន្ធនាគារ ខេត្តរតនគិរី ថា យកពន្ធ​នាគារ ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន បញ្ចេញ​អ្នក​ទៅ​ក្រៅ​ពន្ធនាគារ ដើម្បី​បំរើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មក​គំរាមកំហែង​មន្ត្រីក្រោមឱវាទ រំលោភ​យក​ដី​ពន្ធនាគារ សាង​សង់ផ្ទះ​ផ្ទាល់ខ្លួន និង​លួងលោម​អ្នកទោស​ស្រី​ឈ្មោះ ទីង ប៉េ​ក យកទៅ​រួមរ័ក​នៅផ្ទះ​នោះ  បើតាម​ការ​ស្រាវ ស៊ើបអង្កេត និង​ហៅ​អ្នក ដែល​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ​មក​សាកសួរ​បានអោយដឹង​ថា ពាក្យបណ្ដឹង​ខាងលើនេះ​ហាក់ដូច​ជាមាន លក្ខណៈ​បំរើអោយ​បុគ្គល​។ 

     គួរ​បញ្ជាក់ថា ការបង​ហើប​របស់ នុត សៅ​វនា ខាងលើនេះ មិនបាន​ជាក់លាក់​នោះទេ លោក​ថា រងចាំ​ការសម្រេច ពីស​ម្ដេច​ក្រឡាហោម​សិន ពីព្រោះ​សម្ដេច​ក្រឡាហោម​ជា​ប្រធាន​ស្ថាប័ន ជា​អ្នកសម្រេច ពេលនេះ​លោក​មិន​ហ៊ាន​និយាយ​មុន​ការសម្រេច​របស់​សម្ដេច​នោះទេ​៕