ខ្មាន់កាំភ្លើង​បាញ់​ស្ត្រីម្នាក់របួស​ធ្ងន់​សង្ស័យ​ជម្លោះ​រឿង​ស្នេហា​ត្រីកោណ​

​រាជធានី​ភ្នំពេញ​៖ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​តាម​បាញ់ប្រហារ​ស្ត្រី​ម្នាក់​ដល់​មុខផ្ទះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នី​មន្ទីរពេទ្យ ចំណែក​ជនដៃដល់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៦ និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​ម៉ុង​ឫទ្ធី ខណ្ឌ​សែន​សុខ​។ 

​តាម​សមត្ថកិច្ច​អះអាង​ជា​ជំហាន​ដំបូង​ថា ករណី​បាញ់ប្រហារ​អាច​បណ្ដាលមកពី​រឿង​ស្នេហា​ត្រីកោណ​។ សមត្ថកិច្ច​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ធ្លាប់មាន​ប្តី​រួចមកហើយ និង​មានកូន​ប្រុស​ជំទង់​ម្នាក់ លុះ​ពេល​លែងលះ​ជាមួយ​ប្ដី​មុន ក៏មាន​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់​រហូត​បង្កើតបាន​កូនស្រី ដែលមាន​អាយុ​ជាង​៣​ឆ្នាំ​។​

​បើតាម​សមត្ថកិច្ច​ជនសង្ស័យ​បាន​បាញ់ ២​គ្រាប់ ចំ​ជើង​នារី​រងគ្រោះ​ដល់​មុខផ្ទះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ មុន​ពេលដែល​ពួកគេ​បើក​ម៉ូតូ​គេចខ្លួន​៕