ក្រុមតវ៉ា​ខឹងសម្បា​នឹងការ​ដោះលែង​អ្នក​ទោស​រំលោភ​ជាក្រុមនៅ Delhi

ក្រុមតវ៉ា​ខឹងសម្បា​នឹងការ​ដោះលែង​អ្នក​ទោស​រំលោភ​ជាក្រុមនៅ Delhi

Members of Indian students organization ABVP shout slogans as they protest the release of a juvenile convicted in the fatal 2012 gang rape that shook the country in New Delhi, India, Dec.20, 2015.

មនុស្ស​រាប់រយនាក់​បាន​ធ្វើបាតុកម្ម​នៅ​ក្នុង​ក្រុង New Delhi ប្រឆាំង​នឹងការ​ដោះលែង​កាល​ពី​ថ្ងៃអាទិត្យនៃ​មនុស្សវ័យក្មេង​បំផុត​ដែល​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​នៅ​ក្នុង​ការ​រំលោភ​សេពសន្ធវៈដ៏​ប្រល័យ​កាល​ពី​ឆ្នាំ២០១២លើ​ស្ត្រី​ម្នាក់​ដែល​បាន​នាំ​ឱ្យមាន​ការ​ខឹង​សំបារ​យ៉ាង​ខ្លាំងដល់​អន្តរជាតិ​និងនាំ​ឱ្យ​មាន​ការ​កែប្រែ​ច្បាប់ស្តី​ពី​ការ​រំលោភ​សន្ធវៈនៃ​ប្រទេសឥណ្ឌា។​

នៅ​ក្នុង​ចំណោម​ពួក​បាតុករ​ទាំងនោះគឺ​ឪពុកម្តាយ​នៃ​ស្ត្រីរង​គ្រោះ​ដែល​បាន​ត្រូវ​វាយ​ដំនិងត្រូវបាន​រំលោភ​សេព​សន្ធវៈដោយ​បុរស៦​នាក់នៅ​លើ​ឡានក្រុង​មួយ​គ្រឿង។​ ពួក​ប៉ូលិស​បាន​និយាយ​ថាអ្នកធ្វើការ​វាយ​ប្រហារ​វ័យ​ក្មេងបំផុត​ដែល​កាល​ពេល​នោះ​មាន​អាយុត្រឹមតែ​១៧ឆ្នាំជា​អ្នករំលោភសេព​សន្ធវៈឃោរឃៅ​បំផុត​ក្នុង​បណ្តា​ពួកអ្នករំលោភសេព​សន្ធវៈទាំង​នេះ។​ យុវ​ជន​នេះ​បានវាយ​ដំស្ត្រី​រងគ្រោះ​ជាមួយ​ព្រនង់ដែកនៅ​មុន​ពេល​រំលោភ​លើ​រាង​កាយ​នាង។

នៅ​ក្រោយ​ការ​កាត់ក្តី​ដែល​បាន​ប្រព្រឹត្តទៅ​ដោយ​បិទ​ទ្វារ​ដើម្បី​ការពារ​អត្តសញ្ញាណ​ជន​ជាប់ចោទ យុវជន​នេះ​ត្រូវបាន​ផ្តន្ទាទោសឱ្យជាប់​ឃុំឃាំង៣ឆ្នាំដែល​ជា​ទោសធ្ងន់បំផុត​អនុញ្ញាត​ដោយ​ច្បាប់។​បុរសបួន​នាក់ទៀត​ដែល​បាន​ត្រូវ​ចាប់ខ្លួនបាន​ត្រូវកាត់ទោសប្រហារជីវិត។​ បុរសទី​ប្រាំបាន​ចង​កខ្លួនឯង​នៅ​ក្នុង​គុក។​ ពួក​ប៉ូលិស​បាន​និយាយ​ថាជនជាប់ទោស​ឥលូវនេះមាន​អាយុ២០ឆ្នាំត្រូវបាន​ប្រគល់ខ្លួន​ទៅ​ឱ្យអង្គការ​សប្បុរសធ៌មមួយ។​

កាលពី​ពេល​មុន​នេះតុលាការ​ជាន់ខ្ពស់ក្រុង Delhi បានបដិសេធ​ការជំទាស់​ខាង​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​ការ​ដោះលែង​យុវជននេះ។ តុលាការ​កំពូលកំណត់​នឹងពិចារណា​អំពី​ញតិ្ត​ប្រឆាំង​នឹង​ការ​ដោះលែង​យុវជន​នេះ​នៅ​ថ្ងៃ​ច័ន្ទ៕