​ព្រឹកនេះ ព្រះមហាក្សត្រ​​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​​ឡាវ

រាជធានី​ភ្នំពេញ ៖  ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​រយៈពេល​៣​ថ្ងៃ ។

ក្នុង​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ រួម​មាន សម្តេច​​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​, សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជ​វង្សានុវង្ស និង​អង្គទូត​តំណាង​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា​ជា​ច្រើន​អង្គ និង​រូប​ទៀត ។