ឆេះ​កន្លែង​ដាក់​សំបក​កេស​ស្រា​បៀរ​ក្រោយ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​តែ​មាន​អគ្គិភ័យ​ឆាបឆេះ​សំបក​ក្រដាស​កេស​ស្រា​បៀរ​ដែល​ដាក់​នៅ​ខាងក្រោយ​ហាង​ខា​រ៉ា «​ផ្កាយ​រាត្រី​» កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​លី វិចិត្រ អាយុ​៤០​ឆ្នាំ ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​តន្ដ្រី​ផ្កាយ​រាត្រី ។ ប្រភព​បន្ត​ថា មុន​ពេល​កើត​ហេតុ​ត្រូវ​គេ​ដឹង​ថា មាន​គេ​បង្កាត់ភ្លើង​នៅ​ជាន់​ទី​មួយ ហើយ​ខ្យល់​ប៉ើង​ធ្វើ​ឱ្យ​ធ្លាក់​រងើកភ្លើង​លើ​សំបក​កេស​ស្រា​បៀរ​ដែល​ដាក់​គរ​នៅ​ខាងក្រោយ មាន​ទាំង​ពូក និង​សា​ឡុ​ង​ចាស់​ផង​ដែរ ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង ។

ករណី​អគ្គិភ័យ​នេះ ផ្អើល​ដល់​រថយន្ត​ពន្លត់​មួយ​គ្រឿង​របស់​ខណ្ឌទួលគោក មក​ដល់​កន្លែង​កើតហេតុ​ង​តែ​មិន​បាន​បាញ់​ទេ ដោយ​សារ​​អណ្តាតភ្លើង​បាន​រលត់​អស់​ទៅ​វិញ ។