ចាប់​ពស់ថ្លាន់​លួច​ស៊ី​មាន់បាន​មួយ​ក្បាលទម្ងន់​១៥គីឡូក្រាម​

រាជ​ធានីភ្នំពេញ ៖ អ្នក​ចិញ្ចឹម​មាន់​ម្នាក់​តែងតែ​បាត់​មាន់​ស្ទើរ​រាល់ថ្ងៃ​ ​ហើយ​​ក៏​ចាប់​បាន​ពស់ថ្លាន់​មួយ​ក្បាលមានទម្ងន់​១៥​គីឡូក្រាម​ និង​មាន​ប្រវែង​២​ម៉ែត្រ ​កាល​ពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ​នៅផ្ទះ​លេខ​៥៥៣ បឹង​សាឡា​ង សង្កាត់​ឫ​ស្សី​កែវ ​ខណ្ឌ​ឫស្សី​កែវ យក​មក​រក្សា​ទុក​​រហូត​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ទើប​ប្រគល់​ឲ្យ​អភិរក្ស​សត្វ​ព្រៃ​​យក​ទៅ​រក្សាទុក ។ ​

អ្នក​ចាប់​ពស់ថ្លាន់​បាន​ឈ្មោះ ណុ​ប ប៉ុណ្ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ មានមុខ​របរ​នៅផ្ទះ​​​ចិញ្ចឹម​មាន់​​ជា​លក្ខណៈ​គ្រួសារ មានស្រុក​កំណើត​​នៅ​ឃុំ​ដីដុះ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា ​គាត់​នៅ​ផ្ទះ​​​ចិញ្ចឹម​មាន់​ហើយ​នៅ​ខាងក្រោយ​ផ្ទះ​មាន​បឹង​មួយ ។ កន្លង​មក​ថ្មី​ៗ​នេះ​ គាត់​បាត់​មាន់​អស់​៤​ក្បាល​មក​ហើយ នៅ​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ឭសូរ​មាន់​ស្រែក​​ គាត់​ក៏​ទៅ​មើលឃើញ​ពស់ថ្លាន់មួយ​ក្បាល​កំពុង​​លូន​ម​ករក​ចាប់​មាន់​​ ទើប​គាត់​ចាប់​ពស់ថ្លាន់​​នោះ​​​មក​ច្រក​បាវទុក តែ​មិន​ហ៊ាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ទេ ខ្លាច​មាន​គេ​ចាប់​ស៊ី ទើប​​តែ​ពេលនេះបាន​​ប្រគល់​ឲ្យ​អភិរក្ស​សត្វព្រៃ​ដើម្បី​​យក​ទៅ​រក្សា​ទុក ៕