ហ្វេ​ស​ប៊ុ​ក​គ្រោង​តម្រូវ​ឱ្យ​ដាក់​ឈ្មោះ​ពិត​របស់​អ្នក​ប្រើ

គោលនយោបាយ​ប្រើប្រាស់ «​ឈ្មោះ​ពិត​» មាន​ភាព​ប្រទាញប្រទង់​គ្នា​របស់​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឱ្យ​ច្បាស់លាស់ និង​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់​ជាមួយនឹង​ឈ្មោះ​ក្លែងក្លាយ ឬ​ឈ្មោះ​ដែល​ស្រ​ដៀង​គ្នា​ក្នុង​គណនី​ដទៃ​ទៀត ។

ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ដាក់​ឈ្មោះ​ពិត និង​ត្រឹមត្រូវ​តាម​ច្បាប់​ដោយ​ខ្លួន​បាន​និយាយ​ថា កំណែប្រែ​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ទទួលខុសត្រូវ​រាល់​សកម្មភាព​ទាំងឡាយ និង​ងាយស្រួល​ស្វែងរក​ជន​ទុច្ចរិត​ដែល​តែងតែ​យាយី​ម្ចាស់​គណនី​ពិត​របស់​គេ​ទៅ​ធ្វើ​រឿង​ផ្តេសផ្តាស ខណៈ​ពេល​ដែល​ម្ចាស់​គណនី​នោះ​មិន​បានដឹង​ទាល់តែ​សោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​គម្រោង​នេះ​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​អ្នកតស៊ូ​មតិ​ថា​វា​នឹង​រើសអើង​ប្រឆាំង​ទៅ​នឹង​ក្រុម​មនុស្ស​កែ​ភេទ​, ជន​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន និង​ជនជាតិភាគតិច​ផង​ដែរ ។

គោលនយោបាយ​កំណែទម្រង់​នេះ​បាន​មើលឃើញ​ពី​ការ​ផ្អាក​រាល់​គណនី​ជា​ច្រើន​ពីព្រោះ​ពួក​គេ​បាន​ប្រើ​ឈ្មោះ​ខុស​ប្លែក​ពី​ឈ្មោះ​កំណើត ឬ​ដោយសារ​តែ​ពួក​គេ​ត្រូវ​រាយ​កាណ៍​ថា​បាន​ចំអក (Troll) ដោយ​អ្នកលេង​ផ្សេង​ទៀត ។ គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​ធ្លាប់​ឃើញ​រួម​មាន​ស្ត្រី​ឈ្មោះ​ថា Isis រង​ការ​គាប​ស​ង្គ​ត់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​បាន​ចោទ​នាង​ថា​ជា​បក្សពួក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម Isis  និង​ឈ្មោះ Lord Toby Jug ក៏​ត្រូវ​បាន​ផ្អាក​ដែរ ដែល​ពាក្យ​មួយ​ក្នុង​ឈ្មោះ​នេះ​ប្រែ​ថា «​ព្រះ​ជា​ម្ចាស់​» ។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​រិះគន់​ទាំងនេះ​ហ្វេ​ស​ប៊ុ​ក​និយាយ​ថា ខ្លួន​នឹង​សាកល្បង​ពី​ជម្រើស​ថ្មី (new Option) នឹង​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​បុគ្គល​គ្រប់​រូប​ពី​ការ​កំណត់​គោលដៅ​លើ​បណ្តាញ ។ ជម្រើស​ថ្មី​នេះ​ដែរ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ពន្យល់​ថា​ហេតុ​អ្វី​បានជា​ពួក​គេ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ឈ្មោះ​ពិត​លើ​គណនី​របស់​ខ្លួន ។ កាលពីមុន​អ្នក​ប្រើប្រាស់​អាច​រាយការណ៍​ពី​គណនី​ដែល​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​តទៅ​ពួក​គេ​នឹង​ត្រូវ​មាន​ហេតុផល​ច្បាស់លាស់​មួយ​ដល់​ហ្វេ​ស​ប៊ុ​ក ។ កត្តា​នេះ​ត្រូវ​បាន​សន្មត​ដើម្បី​បង្កើត​ភាព​លំបាក​សម្រាប់​ជនខិលខូច​ដែល​ចាំតែ​ចំអក ឬ​បំពាន​គេ​ក្នុង​ន័យ​កេង​ចំណេញ​ផលប្រយោជន៍​អ្វីមួយ​ពី​បុគ្គល​នោះ ។ ពួក​គេ​ប្រហែល​មិន​អាច​មាន​គណនី​ច្រើន​ដែរ ។

ហ្វេ​ស​ប៊ុ​ក​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ផ្តល់​នូវ​យុត្តិកម្ម (​ការ​ពន្យល់​ដោយ​មាន​ហេតុផល​ទទួលយក​បាន​) សម្រាប់​ឈ្មោះ​ដែល​ពួក​គេ​កំពុង​ប្រើប្រាស់ ។ ជា​ឧទាហរណ៍​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ផ្តល់​អត្តសញ្ញាណ​ពួក​គេ​អាច​និយាយ​ថា ពួក​គេ​ត្រូវ​បាន​ប៉ះពាល់​រំខាន​ដោយ​ការ​រំលោភ​បំពាន ឬ​ក៏​ការ​តាមដាន ។ នេះ​ក្នុង​ករណី​បើសិនជា​ពួក​គេ​ជា​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​, ខ្ទើយ​, មនុស្ស​កែ​ភេទ ឬ​ក៏​ជា​ជន​ភាគតិច​ក៏​ដោយ ៕