គ្រោះថ្នាក់​ចរាចរណ៍ម្សិលមិញ ​ស្លាប់០៤​ របួស២៦នាក់

រាជធានីភ្នំពេញ ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​ស្លាប់​០៤​នាក់​ (​ស្រីម្នាក់) ​របួស​២៦​នាក់(​ស្រី​៥​នាក់​) ក្នុងនោះ​របួសធ្ងន់១៨នាក់ (ស្រី២នាក់) ដោយសារគ្រោះថ្នាក់​ចរាចរណ៍​១៣លើក ​​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី២០ ធ្នូ ២០១៥ ។

បើ​តាម​របាយការណ៍​​របស់​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ​១៣លើក​ខាងលើ ​បានបង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន១៧​គ្រឿង ​ រថយន្ត​ធុន​តូច​០១​គ្រឿង​ រថយន្ត​ធំ​០១​គ្រឿង យាន​ផ្សេង​ៗ០២​គ្រឿង ​និងថ្មើរជើងម្នាក់ ។

មូលហេតុដែល​​បង្កឲ្យកើតមាន​គ្រោះថ្នាក់​​ចរាចរណ៍​កាលពីថ្ងៃម្សិលមិញនេះ ​បណ្តាលមកពី​ល្មើស​​ល្បឿន​០៨​លើក​ បត់​គ្រោះថ្នាក់​០១​លើក​ ប្រជែង​គ្រោះថ្នាក់​០១​លើក​ មិន​ប្រកាន់​ស្តាំ​០១​លើក​ ​មិន​គោរព​សិទ្ធិ​០១លើក​ ​និងកត្តាយានយន្ត ​០១លើក ៕