ប្រាក់ សុវណ្ណារ៉ា ជឿ​ថា​ បឹង​កេត​អាច​ឈ្នះ Buriram ​បើ​គ្មាន​បាល់​ពិន័យ​១១​ម៉ែត្រ

ប្រាក់ សុវណ្ណារ៉ា ជឿ​ថា​ បឹង​កេត​អាច​ឈ្នះ Buriram ​បើ​គ្មាន​បាល់​ពិន័យ​១១​ម៉ែត្រ

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ​បាន​និយាយ​ថា​ ប្រសិន​បើ​គ្មាន​ការ​បង្ក​កំហុស បង្កើត​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​ឱ្យ​ក្រុម​ Buriram United ​ស៊ុត​បញ្ចូល​ទី​ទេ​នោះ ​ក្រុម​របស់​លោក​អាច​នឹង​ឈ្នះ​ការ​ប្រកួត​លើក​ពាន Toyota Mekong Cup ​បាន​។

 

 ប្រាក់ សុវណ្ណារ៉ា ជឿ​ថា​ បឹង​កេត​អាច​ឈ្នះ Buriram ​បើ​គ្មាន​បាល់​ពិន័យ​១១​ម៉ែត្រលោក ប្រាក់ សុវណ្ណារ៉ា

 

វិបសាយ FourFourTwo ​របស់​ប្រទេស​ថៃ​បាន​ស្រង់​សម្ដី​របស់​លោក​ប្រាក់ សុវណ្ណារ៉ា ​ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​ល្ងាច​មិញ​នេះ​ថា ​ក្រុម​របស់​លោក​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង Buriram United ​របស់​ថៃ​នេះ។ ប្រសិន​បើ​មិនមាន​បាល់​ពិន័យ​១១​ម៉ែត្រ​កើត​ឡើង​ទេ បឹង​កេត​អង្គរ​អាច​នឹង​ឈ្នះ​ការ​ប្រកួត​បាន​បាត់​ទៅ​ហើយ។

 

“ក្រុម​ខ្ញុំ​លេង​ល្អ​ណាស់។ មាន​កំហុស​ម្ដង​ក្នុង​ការ​ប្រកួត បង្កើត​បាន​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​ធ្វើ​ឱ្យ​យើង​ចាញ់​តែ​ម្ដង។ ខ្ញុំ​ជឿជាក់ ប្រសិន​បើ Buriram ​អត់​មាន​បាល់​ពិន័យ​មួយ​នេះ​ទេ ក្រុម​របស់​ខ្ញុំ​នឹង​មាន​ឱកាស​ឈ្នះ​ពួកគេ​បាន”។ សម្ដី​ផ្ទាល់​របស់​អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

 

ប្រាក់ សុវណ្ណារ៉ា ជឿ​ថា​ បឹង​កេត​អាច​ឈ្នះ Buriram ​បើ​គ្មាន​បាល់​ពិន័យ​១១​ម៉ែត្រ

  ​Andres Tunez

 

ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ ​ក្រុម​បឹង​កេត​អង្គរ​បាន​ចាញ់​ក្រុម Buriram United ​ដោយ​លទ្ធផល ១-០ ​ដែល​មួយ​គ្រាប់​នេះ​ធ្វើ​បាន​ដោយ​ខ្សែ​ការពារ​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា ​Andres Tunez ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​​នៅ​នាទី​៦៧ ​បន្ទាប់​ពី​កីឡាករ Dzama Bata បាន​បង្ក​កំហុស​លើ​ខ្សែ​ប្រយុទ្ធ Diogo ​នៅ​តំបន់​គ្រោះថ្នាក់៕

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ fourfourtwo