Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

Lionel Messi ​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​ហើយ​ នៅ​ពាន​រង្វាន់​ FIFA Club World Cup បន្ទាប់​ពី​ជួយ​ឲ្យ​ Barcelona ឈ្នះ ​River Plate ៣-០ លើក​ពាន​​ទី​៥ នៅ​ឆ្នាំ​២០១៥​នេះ កាល​ពី​ល្ងាច​ម្សិល​មិញ។

 

Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

 

​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​វិល​ត្រឡប់​ចូល​លេង​ជម្រើស​ដំបូង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Club World Cup វិញ​ ​បន្ទាប់​ពី​​អវត្តមាន​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​​ប៉ះ​ក្រុម​ចិន​ Guangzhou Evergrande ​ដោយសារ​បញ្ហា​របួស។

 

​Messi ​បាន​ស៊ុត​ចូល​នៅ​គ្រាប់​ដំបូង​នាទី​៣៦ ​​ជួយ​ឲ្យ​​អ្នក​មាន​បុណ្យ​នាំ​មុខ​ក្រុម​មក​ពី​អាហ្សង់ទីន​ មុន​ពេល​ Luis Suarez ​ថែម​២​គ្រាប់​ទៀត​នៅ​នាទី​៤៩​និង​៦៨។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​បំបែក​កំណត់ត្រា​ថ្មី ក្លាយ​ជា​​កីឡាករ​ទី​១ ដែល​ស៊ុត​​ចូល​៣​ដង​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Club World Cup (២០០៩, ២០១១, ២០១៥)៕

 

Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

 

Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

 

Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

 

សូម​ទស្សនា​វីដេអូ​​​ហាយ​ឡាយ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Messi ប្រាប់​ពី​ Idol ដែល​ធ្វើ​ឲ្យ​ខ្លួន​ចាប់​ផ្ដើម​លេង​បាល់​ដំបូង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal