រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅ​លើ​ស្ពាន​លី​យ៉ុ​ង​ផាត់​​ រង​របួស​បែក​មុខ​ម្នាក់

​រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បើករថយន្ត​ទាំង​​​ស្រវឹង​​រេ​ពេញ​លើ​ស្ពាន​លី​យ៉ុ​ង​ផាត់​​​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ខូចខាត​ទាំង​សងខាងបើក​ទៅ​មុខ​លែង​រួច រឺ​ឯ​អ្នកបើកបរ​បែក​មុខ​បែក​មាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១ ​និង​១៥​នាទីយប់​ ថ្ងៃ​ទី​២០ ​ធ្នូ នៅ​លើ​ស្ពាន​លោក​ឧក​ញ៉ា លី​យ៉ុ​ង​ផាត់ ស្ថិត​ក្នុងភូមិ​ព្រែ​កតារ​ត្ន័ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​។

រថយន្ត​បង្ក​ម៉ាក CAMRY ស៊េរី​ចាស់ ព​ណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 2E-7294 ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​បុរស​ស្រវឹង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​រង​របួស​បែក​មុខ​បែក​មាត់ ចំណែក​រថយន្ត​រង​គ្រោះ ម៉ាក TOYOTA SIENNA ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ កោះកុង 2A-8888  ជិះ​គ្នា​៥​នាក់ ជា​បុគ្គលិក​កន្លែង​បញ្ជរ​បង់ប្រាក់​ផ្លូវ​ឧកញ៉ា​លី​យុង​ផាត់ ។

បើ​តាម​សំដី​របស់​អ្នក​បើករថយន្ត SIENNA បានឱ្យ​ដឹង​ថា ដំបូង​រូបគេ​បាន​បើករថយន្ត​របស់​ក្រុមហ៊ុន​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ ដោយ​មាន​ដឹក​បុគ្គលិក​៤​នាក់​ផ្សេង​ទៀត​ធ្វើ​ដំណើ​រ​ពី​កើត​ទៅ​លិច ពេល​បើក​មក​ដល់​លើ​ស្ពាន​ដែល​ជា​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក CAMRY ស៊េរី​ចាស់ បើកបរ​ពី​លិចទៅ​កើត បើក​រេ​នៅ​លើ​ស្ពាន​ដោយ​បើក​ចូល​ទៅ​គន្លង ធ្វើ​ឱ្យ​រូបគេ​បើក​គេច​ចូល​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ ចូល​គន្លង​ផ្លូវ​របស់​រថយន្ត​កាម​រី​វិញ ស្រាប់តែ​រថយន្ត​បង្ក​រេ​ចង្កូត​ខាងស្តាំ​វិញ​ទៅ​បុក​ចំ​ពីមុខពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​របស់​គេ​បែក​ពោង​ និង​ខូចខាត​ផ្នែក​ខាង​មុខ​ រីឯ​ខាង​រថយន្ត CAMRY ក៏​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់​ដែរបើក​ទៅ​មុខ​មិន​រួច​ដូច​គ្នា ហើយ​អ្នក​បើករថយន្ត​បង្ក​បែក​មុខ​បែក​មាត់ ។

ក្រោយ​ពេល​កើត​ខាង​កំលាំង​មាន​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​ពិនិត្យ​វាស់វែង និង​បាន​ស្ទួ​ចរថយន្តទាំង​២​យក​ទៅ​រក្សារ​ទុក​នៅអធិការដ្ឋាន​ចរាចរណ៍​ផ្លូវគោក​រាជធានី ដើម្បី​រង់ចាំ​ខាង​ភាគី​ទាំង​សងខាង ចូលខ្លួន​ធ្វើការ​ដោះស្រាយ​នៅ​ពេលក្រោយ ៕