រូបមន្ត​បំបាត់ស្នាមប្រហោងនៅលើផ្ទៃមុខក្នុងរយៈពេល ២សប្តាហ៍

ស្លាកស្នាម​នៅលើ​ផ្ទៃមុខដែល​បន្សល់​ពី​ការត្រូវរបួស, ការវះកាត់ ឬកើតមុន អាចធ្វើឲ្យអ្នក​បាត់បង់សម្រស់ និងមាន​អារម្មណ៍​ខ្មាស់អៀនយ៉ាងខ្លាំង។ ហេតុនេះហើយ​ទើបស្ត្រីជា​ច្រើន​ស្វះស្វែងរក​ផលិតផល​នៅតាម​ទីផ្សារ​ ដើម្បីដោះស្រាយ​បញ្ហា​មួយនេះ។ តែទោះបីជា​យ៉ាង​ណាក៏ដោយ អ្នកអាច​កែច្នៃក្រែម​ពី​ធម្មជាតិ ដែលមាន​ប្រសិទ្ធិភាព​អស្ចារ្យ​ក្នុងការ​កម្ចាត់​ស្នាមមុន​ក្នុងរយៈពេល​មិនដល់ ២សប្តាហ៍ផង។
 
រូបមន្ត​បំបាត់ស្នាមប្រហោងនៅលើផ្ទៃមុខក្នុងរយៈពេល ២សប្តាហ៍
គ្រឿងផ្សំ៖
- បឺរ 1/4 ក្នុងមួយស្លាបព្រាបាយ (ផ្លែបឺរស្រស់)
- ប្រេងអូលីវ 1/4 ក្នុងមួយស្លាបព្រាបាយ
- ទឹកឃ្មុំ​មួយស្លាបព្រាបាយ
- ប្រេងផ្កាឡាវេនឌ័រ 3-4 ដំណក់
វិធីធ្វើ
- ដាក់បឺរនៅលើភ្លើងក្នុងកម្រិតតិចៗឲ្យរលាយ ហើយបន្ថែម​ប្រេងអូលីវចូល។
- បន្ថែម​ទឹក​ឃ្មុំ​មួយស្លាបព្រាបាយ និង​ប្រេង​ឡាវេនឌ័រ 3-4 ដំណក់។
- ចុងក្រោយលើកល្បាយនេះ​ចុះទុកឲ្យត្រជាក់ ហើយ​យកទៅដាក់នៅ​ក្នុងទូទឹកក​រយៈពេលពី ១៥ ទៅ ២០នាទី។
- ច្រកចូលទៅក្នុងក្រឡមួយ និងបិទគម្រប​ឲ្យជិត។
- ពេល​នេះអ្នកអាច​ប្រើក្រែមដើម្បី​ព្យាបាល​មុខ​ស្លាកស្នាមយ៉ាង​ងាយ​។
របៀបប្រើ៖
- ប្រើវា​ជា​រៀងរាល់ព្រឹក និងពេល​ល្ងាច។
- ល្បាយ​មួយប្រភេទនេះ​មិនត្រឹម​តែធំក្លិន​ក្រអូបនោះទេ ថែមទាំងធ្វើឲ្យ​ស្បែក​រលាង​ស្អាត​ក្នុងរយៈពេល ២សប្តាហ៍ថែមទៀត៕
ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្ត​បំបាត់ស្នាមប្រហោងនៅលើផ្ទៃមុខក្នុងរយៈពេល ២សប្តាហ៍