​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន

​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន

មនុស្ស​ប្រហែល​​៩០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​​រក​កន្លែង​សុវត្ថិភាព ក្រោយ​ហេតុ​​ការណ៍​បាក់​​ដី​​ក្នុង​សួន​ឧស្សាហកម្ម​មួយ​កន្លែង​ក្នុង​​ភាគ​ខាង​​ត្បូង​នៃ​ទី​ក្រុង​ Shenzhen ប្រទេស​ចិន បណ្ដាល​ឲ្យ​អគារ​២២​ខ្នង​​ស្រុត​​ដួល​រលំ​ ហើយ​មនុស្ស​​​ជា​ច្រើន​នាក់​បាន​បាត់​ខ្លួន។

 

​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន
 

 
ក្រុម​​អ្នក​ពន្លត់​អគ្គីភ័យ​​ក្រុង Shenzhen បាន​ឲ្យ​ដឹង​ថាពួក​​គេ​កំពុង​ស្វែង​រក​​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ជាប់​ខ្លួន​នៅ​ក្នុង​អគារ។ មក​ទល់​ពេល​នេះ​ សារព័ត៌មាន​រដ្ឋ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ចំនួន​៥៩​នាក់​​ស្ថិត​ក្នុង​ការ​បាត់​ខ្លួន។ ក្នុង​ចំណោម​មនុស្ស​បាត់​ខ្លួន​នោះ មន្ត្រី​ក្នុង​តំបន់​​ថា​មាន​ប្រុស​៣៦​នាក់ និង​២៣​ជា​ស្ត្រី ហើយ​​​ទី​តាំង​ចំនួន​បី​​ក្នុង​កន្លែង​កើត​ហេតុ​ ត្រូវ​គេ​បង្ហាញ​ថា​មាន​មនុស្ស​​​​នៅ​មាន​ជីវិត។​
 

​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន
 

 
​ដី​​តំបន់​សួន​​ឧស្សាហកម្ម​ទំហំ​ ២០០៦៧ម៉ែត្រ​​ការ៉េ ​ពេល​នេះ​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ដី​ល្បាប់​ក្រហម។ ​អ្នក​​​​រស់​នៅ​ក្បែរ​តំបន់​​បាក់​ដី​ខាង​លើ​បាន​ប្រាប់​ទៅ​​​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ថា ពួក​គេ​បាន​ឮ​សំឡេង​​ផ្ទុះ​ខ្លាំង​អំឡុង​ពេល​ថ្ងៃ​ត្រង់ ហើយ​​ឃើញ​ដី​ភក់​ច្រាល​សំដៅ​លើ​​អគារ​ក្រុមហ៊ុន​តែ​ម្ដង។

 ​
លោក​ Ren Jiguang អនុប្រធាន​​​ការិយាល័យ​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ក្រុង ​Shenzhen បាន​​ប្រាប់ សារព័ត៌មាន CCTV មនុស្ស​ជា​ច្រើន​ត្រូវ​គេ​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​ហើយ។ ចំណែក​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ ១៥០០​នាក់​​កំពុង​​ជួយ​សង្គ្រោះ​ ស្វែង​រក​​អ្នក​ដែល​បាត់​ខ្លួន៕

 

​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន

 
​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន

 
​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន

 
​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន

 
​បាត់​ខ្លួនច្រើន​នាក់​​ ក្នុង​ហេតុការណ៍​បាក់ដី​ស្រុត​​រលំ​អគារនៅ​ចិន

 

 
ចុចអាន៖ ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​