យន្តហោះ​ Air France ចុះ​ចតបន្ទាន់​ ក្រោយសង្ស័យ​ថា​មាន​​គ្រាប់​បែក​ក្នុង​បង្គន់

យន្តហោះ​ Air France ចុះ​ចតបន្ទាន់​ ក្រោយសង្ស័យ​ថា​មាន​​គ្រាប់​បែក​ក្នុង​បង្គន់

យន្តហោះ​​បារាំង Air France ជើង​ហោះ​ហើរ Flight 463 ​​ដែល​ធ្វើ​ដំណើរ​ពី​​​កោះ​ Mauritius ​​​ទៅកាន់​ទីក្រុង​ប៉ារីស បាន​បង្វែរ​​ទិស​ហោះ​ហើរ​ភ្លាម​ៗ​ទៅ​ចុះ​ចត​បន្ទាន់​នៅ​​​ទីក្រុង​កំពង់​ផែ Mombasa ​នៃ​ប្រទេស​កេនយ៉ា ​បន្ទាប់​ពី​រក​ឃើញ​​ឧបករណ៍​គួរ​ឲ្យ​សង្ស័យ​មួយ​នៅ​ក្នុង​បង្គន់យន្តហោះ។ ​នេះ​បើ​តាម​​បាន​​ឲ្យ​ដឹង​របស់​​ប៉ូលិស និង​​ប្រធាន​អាកាសចរ​​កេនយ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២០​ធ្នូ​ ម្សិលមិញ។

 

យន្តហោះ​ Air France ចុះ​ចតបន្ទាន់​ ក្រោយសង្ស័យ​ថា​មាន​​គ្រាប់​បែក​ក្នុង​បង្គន់

 

​​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Air France ​បាន​អះអាង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដដែល​ថាឧបករណ៍​​​សង្ស័យ​ខាង​លើ​ដែល​បាន​បង្ខំ​ឲ្យ​ជើង​ហោះ​ហើរ Flight 463 ដែល​​មាន​​អ្នក​ដំណើរ ៤៧៣​​នាក់ ​រួម​បុគ្គលិក​យន្តហោះ​ផងប្ដូរ​ទិស​ទៅ​កាន់​​កេនយ៉ានោះ គឺ​ជា​នាឡិកា​រោទ៍​​ក្លែង​ក្លាយ ​តែ​​​ការ​អះ​អាង​មុន​ដំបូង​របស់​អាជ្ញាធរ​​​ព្រលាន​​ថា​ជា​គ្រាប់​បែក​មួយ​គ្រាប់។

 

​​​​​​លោក Frederic Gagey ប្រធាន​​​​​​ក្រុមហ៊ុន​អាកាសចរ ​​រៀប​រាប់​ថា​​ ឧបករណ៍​នេះ​​បាន​ផលិត​ពី​ក្រដាស​កាតុង ក្រដាស​​សៀវភៅ និង​​​នាឡិកា​កំណត់​ពេល​មួយ។ ​លោក​បន្ថែម​​ ​ឧបករណ៍​នេះ​​​គេ​រក​មិនឃើញ​​មាន​សារធាតុ​ផ្ទុះ​ឡើយ​។ អ្នក​ដំណើរ ៦​រូប​​ត្រូវ​បាន​គេ​​​យក​ទៅ​សាកសួរ​ ​ទាក់​ទង​នឹង​ករណី​នេះ ហើយ​អ្នក​ជំនាញ​បារាំង​នឹង​បើក​ការ​ស៊ើប​អង្កេតរក​មុខ​ជន​សង្ស័យ​ផង​ដែរ៕

 

យន្តហោះ​ Air France ចុះ​ចតបន្ទាន់​ ក្រោយសង្ស័យ​ថា​មាន​​គ្រាប់​បែក​ក្នុង​បង្គន់

 

យន្តហោះ​ Air France ចុះ​ចតបន្ទាន់​ ក្រោយសង្ស័យ​ថា​មាន​​គ្រាប់​បែក​ក្នុង​បង្គន់

អ្នក​ដំណើរ​ត្រូវ​ជម្លៀស​ចេញ​ពី​យន្តហោះ

 

ចុចអាន៖ អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ express