អាជ្ញាធរខេត្តព្រះវិហា ចុះបង្ក្រាប និងបំផ្លាញ ឧបករណ៍ រុករករ៉ែមាស ខុសច្បាប់ ពីរកន្លែង នៅភ្នំបាក់

ព្រះវិហារ៖ទីតាំងលួចលាក់រុករករ៉ែមាស ពីរកន្លែង នៅភ្នំបាក់ ដែលឈ្មួបានបន្លំ យកឈ្មោះក្រុមហ៊ុន មកធ្វើអាជីវកម្ម ត្រូវបានកម្លាំង អាជ្ញាធរចម្រុះ ខេត្តព្រះវិហារ ចុះធ្វើការបង្រ្កាប រុះរើ និងបំផ្លាញ ឧបករណ៍ធ្វើមាស ទំាងអស់នោះ ស្ថិតនៅតំបន់ភ្នំបាក់ ភូមិរំដេង ឃុំរម្យទុំ ស្រុករវៀង ខេត្តព្រះវិហារ។

ការចុះបង្ក្រាប ទីតំាងលួចលាក់ រុះរករ៉ែមាស ដោយខុសច្បាប់ ពីរកន្លែងនេះ ធ្វើឡើងនៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បន្ទាប់ពីមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ថាមានក្រុមឈ្មួញជាច្រើន បានចូលរុករក រ៉ែមាស នៅតំបន់ភ្នំបាក់ ហើយក្រុមឈ្មួយទំាងនោះ ប្រើប្រាស់សុទ្ធតែ កម្មករជនជាតិបរទេស ភ្លាមៗក្រោយ ពីសេចក្តីរាយការណ៍ អាជ្ញាធរចម្រុះខេត្តព្រះវិហារ លោក គោ សុំប៉ុនសឿត អភិបាលរង ខេត្តព្រះវិហារ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបទីតាំងធ្វើលួចលាក់ ធ្វើមាសទំាងពីរកន្លែងនោះ ដែលស្ថិតនៅតំបន់ភ្នំបាក់ ក្នុងភូមិរំដេង។

លោក គោ សុំប៉ុនសឿត បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិរំដេង ថាមានក្រុមហ៊ុន ជាច្រើនបានមកជីក រុករករ៉ែមាស នៅតំបន់ភ្នំបាក់ មិនត្រឹមតែប៉ុណ្ណឹង ថែមទំាងបានដាក់ គ្រឿងចក្រធ្វើ សកម្មភាពជីក និងរុករករ៉ែមាស ហើយក្រុមហ៊ុនខ្លះ បានប្រើម្ស៉ៅម្យ៉ាង ដែលមានសារធាតុគីមី ថែមទៀតផង ភ្លាមនោះ លោកអភិបាលខេត្តព្រះវិហារ ក៏បញ្ជាឲ្យកម្លាំងចម្រុះ ចុះមកធ្វើការពិនិត្យមើល និងបង្ក្រាបរាល់ការជីក និងរុករករ៉ែមាស ដែលខុសច្បាប់ នៅក្នុងតំបន់ភ្នំបាក់នេះ។ លោក គោ សុំប៉ុនសឿត បានបន្តថា ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរុះរើ និងបំផ្លាញឧបករណ៍ ធ្វើមាសខុសច្បាប់ពីរកន្លែង នៅក្នុងតំបន់ភ្នំបាក់។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក គង់ មករា ក៏បានឲ្យដឹងដែរថា ក្រុមឈ្មួញទំាងពីរ បានយកឈ្មោះក្រុមហ៊ុន មកប្រើប្រាស់ ក្រោយការត្រួតពិនិត្យឃើញ ថា កន្លែងរុករករ៉ែមាស របស់ពួកគេនេះ គ្មានអាជ្ញាប័ណ្ណអ្វីបញ្ជាក់ ហើយបានឃុបឃិត ជាមួយអ្នកមានអំណោច លួចលាក់ ធ្វើអាជីវកម្មខុសច្បាប់ ភាគច្រើនក្រុមឈ្មួញទំាងនោះ គឺជាជនជាតិវៀតណាម។

បើតាមអ្នកភូមិរំដេង បានឲ្យដឹងថា កន្លែងលួចលាក់ជីករ៉ែងមាស ខុសច្បាប់ ពីរកន្លែង ដែលអាជ្ញាធរធ្វើការ បង្ក្រាបនេះ ពួកគេកំពុងតែរៀបចំ ដាក់ជាតិគីមី ដើម្បីធ្វើសកម្មភាព ប៉ុន្តែពេលឮដំណឹងមុន ថាអាជ្ញាធរចុះទៅបង្ក្រាប ពួកគេក៏រត់គេចខ្លួនអស់ រត់ចោលកន្លែង។ បើតាមមន្រ្តីជំនាញបញ្ជាក់ថា សារជាតិគីមី ដែលពួកឈ្មួញដាក់ចំរាញ់យកមាស គឺមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ប្រជាកសិករ និងសត្វពាហនៈរបស់ប្រជាជន ប្រសិនបើហូចូលប្រឡាយ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ទៀតថា ក្រោយពីប្រតិបត្តិការនេះ អភិបាលខេត្តព្រះវិហារ បានស្នើសុំដល់កម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ដាក់ប្រចាំការឈរជើង នៅក្នុងតំបន់ភ្នំបាក់នេះ ដើម្បីបង្ការ ខ្លាចក្រែងក្រុមឈ្មួយទំាងនោះ លួចត្រឡប់មកធ្វើអាជីវកម្ម រុករករ៉ែមាស ដោយខុសច្បាប់ម្តងទៀត៕

/p>

អាជ្ញាធរខេត្តព្រះវិហា ចុះបង្ក្រាប និងបំផ្លាញ ឧបករណ៍ រុករករ៉ែមាស ខុសច្បាប់ ពីរកន្លែង នៅភ្នំបាក់

/p>

អាជ្ញាធរខេត្តព្រះវិហា ចុះបង្ក្រាប និងបំផ្លាញ ឧបករណ៍ រុករករ៉ែមាស ខុសច្បាប់ ពីរកន្លែង នៅភ្នំបាក់

/p>

អាជ្ញាធរខេត្តព្រះវិហា ចុះបង្ក្រាប និងបំផ្លាញ ឧបករណ៍ រុករករ៉ែមាស ខុសច្បាប់ ពីរកន្លែង នៅភ្នំបាក់

/p>

អាជ្ញាធរខេត្តព្រះវិហា ចុះបង្ក្រាប និងបំផ្លាញ ឧបករណ៍ រុករករ៉ែមាស ខុសច្បាប់ ពីរកន្លែង នៅភ្នំបាក់