ព្រះមហាក្សត្រកម្ពុជា យាងបំពេញ ព្រះរាជទស្សនកិច្ច នៅប្រទេសឡាវ រយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះបាទនរោត្តមសីហមុនី នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ ព្រះអង្គ យាងទៅបំពេញព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ធ្នូ។

យោងតាមព្រះរាជសារ ចេញផ្សាយកាលថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៥ ចុះព្រះហស្ថលេខាដោយ ព្រះបាទ នរោត្តមសីហមុនី បានឲ្យដឹងថា ព្រះអង្គនឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ តទៅ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ តាមសំណើរសូមយាងរបស់ លោក Choummaly Sayasone ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងឱកាសដែលព្រះមហាក្សត្រ ទ្រង់យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ នាពេលនេះ ព្រះអង្គបាន ព្រះរាជទានឲ្យ សម្តេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជំនួស៕

ព្រះមហាក្សត្រកម្ពុជា យាងបំពេញ ព្រះរាជទស្សនកិច្ច នៅប្រទេសឡាវ រយៈពេល៣ថ្ងៃ