ស្មាតហ្វូន​ថ្មី​ទើប​បុក​ចូល​ទី​ផ្សារ​ពិភព​លោក​ កាន់​ថ្ម​ដល់​ទៅ​១៥​ថ្ងៃ!

ស្មាតហ្វូន​ថ្មី​ទើប​បុក​ចូល​ទី​ផ្សារ​ពិភព​លោក​ កាន់​ថ្ម​ដល់​ទៅ​១៥​ថ្ងៃ!

ទូរសព្ទ​ឆ្លាត​វៃ​ ដែល​ទើប​បង្ហាញ​ខ្លួន​លើ​ទី​ផ្សារ​ ត្រូវ​បាន​អះ​អាង​ថា​ អាច​កាន់​​ថ្ម​​​បាន​ពី​១០​ទៅ​១៥​ថ្ងៃ​ឯណោះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ CNN។

 

Oukitel K10000 ​មាន​បំពាក់​ថ្ម​កម្លាំង​ 10,000mAh ​ដែល​អាច​ផ្ទុក​ថាមពល​ស្ទើរ​តែ​បួន​ដង​នៃ​ Samsung Galaxy S6​ ឬ​៥​ដង​កន្លះ​នៃ​ iPhone 6។ ចំណែក​ការ​សាក​ថ្ម​ឲ្យ​ពេញ​វិញ​ គឺ​ចំណាយ​ពេល​ប្រហែល​៣​ម៉ោង​កន្លះ​ប៉ុណ្ណោះ។

 

ស្មាតហ្វូន​ថ្មី​ទើប​បុក​ចូល​ទី​ផ្សារ​ពិភព​លោក​ កាន់​ថ្ម​ដល់​ទៅ​១៥​ថ្ងៃ!

 

 

រយៈពេល​បី​ឆ្នាំ​កន្លង​ទៅ​ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​អាច​ត្រឹម​តែ​កែ​សម្រួល​ដល់​ Software ​ក្នុង​ទូរសព្ទ​ ដើម្បី​អាច​គ្រប់គ្រង​ apps​ ឬ​កម្មវិធី​ ដើម្បី​សន្សំ​សំចៃ​ថាមពល​ថ្ម​ ប៉ុន្តែ​ពួក​គេ​នៅ​មិន​ទាន់​អាច​​បង្កើន​នូវ​សមត្ថភាព​​ថ្ម​​បាន​នៅ​ឡើយ​​ទេ។

 

Oukitel K10000​ មាន​មុខងារ​ Standby​ និង​ការ​គ្រប់គ្រង​ថាមពល​ដ៏​វៃ​ឆ្លាត​ និង​ជា​ទូរសព្ទ​ដែល​មាន​សមត្ថភាព​ថាមពល​ថ្ម​ខ្លាំង​​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន។

 

ក្រៅ​ពី​ប្រើប្រាស់​ដូច​ទូរសព្ទ​ឆ្លាតវៃ​ដ៏​ទៃ​ទៀត​ Oukitel K10000​ ក៏​អាច​ប្រើ​ដូច​ជា​ Powerbank ​ដើម្បី​សាក​ទូរសព្ទ​ ឬ​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​បាន​ដែរ។ Oukitel K10000​ នឹង​ចរាចរណ៍​លក់​នៅ​ដើម​ខែ​មករា​ខាង​មុខ​ ក្នុង​តម្លៃ​២៤០​ដុល្លារ​មួយ​គ្រឿង។

 

 

ស្មាតហ្វូន​ថ្មី​ទើប​បុក​ចូល​ទី​ផ្សារ​ពិភព​លោក​ កាន់​ថ្ម​ដល់​ទៅ​១៥​ថ្ងៃ!

 

ស្មាតហ្វូន​ថ្មី​ទើប​បុក​ចូល​ទី​ផ្សារ​ពិភព​លោក​ កាន់​ថ្ម​ដល់​ទៅ​១៥​ថ្ងៃ!

 

 

លក្ខណៈ​សម្បត្តិ​របស់​ Oukitel K10000៖

វិមាត្រ៖ 157 x 75 x 14 mm

អេក្រង់៖ 5.5-inch​ ជាមួយ​នឹង​កម្រិត​ភាព​ច្បាស់​ 720 x 1280 pixels

កាមេរ៉ា៖ 8 MP (ក្រោយ​) និង​ 2 MP​ មុខ​

ទំហំ​ផ្ទុក​ទិន្នន័យ៖ 16 GB (អាច​បន្ថែម​ Memory Card) ជាមួយ​នឹង​ 2 GB of RAM

Processor៖ 64-bit MediaTek MTK6735

ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Lollipop

ស៊ីម៖ 2

ថាមពល​ថ្ម៖ 10,000​ mAh (អាច​ Standby ​ពី​១០​ ទៅ​១៥​ថ្ងៃ)

តម្លៃ៖ ២៤០​ដុល្លារ​ (តម្លៃ​នៅ​លើ​ទី​ផ្សារ​បរទេស)

 

 

 

ប្រភព៖ CNN, phonearena