អង្គការ​ណាសា​បង្ហាញ​​រូប​ភាព​​ថ្មី​​របស់​​ផែន​ដី ​​ថត​ចេញ​ពី​ឋាន​ព្រះ​ចន្ទ​

អង្គការ​ណាសា​បង្ហាញ​​រូប​ភាព​​ថ្មី​​របស់​​ផែន​ដី ​​ថត​ចេញ​ពី​ឋាន​ព្រះ​ចន្ទ​

កន្លង​មក​អង្គការ​ណាសា​ធ្លាប់​បាន​ធ្វើ​ការ​ចែក​រំលែក​រូបភាព​​ស្អាតៗ​​របស់​ផែន​ដី​ ហើយ​ថ្មីៗ​នេះ​គេ​បាន​បញ្ចេញ​រូបថត​មួយ​សន្លឹក​ទៀត​របស់​ផែន​ដី គឺ​​ថត​ចេញ​ពី​ឋាន​ព្រះ​ចន្ទ​ ដោយ​យាន​ Lunar Reconnaissance Orbiter ​របស់​អង្គការ។

 

អង្គការ​ណាសា​បង្ហាញ​​រូប​ភាព​​ថ្មី​​របស់​​ផែន​ដី ​​ថត​ចេញ​ពី​ឋាន​ព្រះ​ចន្ទ​

 

នៅ​ក្នុង​រូបភាព​នេះ​គេ​ឃើញ​ថា ​ផែន​ដី​​កំពុង​រះ​នៅ​​ជើង​មេឃ​នៃ​ឋាន​ព្រះ​ចន្ទ​ ​ហើយ​​​ប្រទេស​លីបេរីយ៉ា​​បាន​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​រូប​ផែន​ដី​​មួយ​ផ្ទាំង​នេះ។ ​តំបន់​រាង​ងងឹត​ៗ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​ខាង​លើ​​ គឺ​ជា​វាល​ខ្សាច់​សាហារ៉ា​ ​ហើយ​ទៅ​មុខ​​​បន្តិច​គឺ​ជា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ​ឆ្នេរ​សមុទ្រ​អាត្លង់ទិច​ និង​ប៉ាស៊ីហ្វិក​នៃ​សហរដ្ឋអាមេរិក​អាច​មើល​ឃើញ​នៅ​ផ្នែក​ខាង​ឆ្វេង។

 

ចំណែក​នៅ​លើ​ឋាន​ព្រះចន្ទ​ឯ​ណេះ​វិញ​គេ​អាច​មើល​ឃើញ​មាត់​ភ្នំ​ភ្លើង​ Compton ដែល​ស្ថិត​នៅ​ទិស​ខាង​កើត​នៃ​ឋាន​ព្រះ​ចន្ទ។

 

គួរ​បញ្ជាក់​ថា ​រូបថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​គេ​ផ្គុំ​ឡើង​ពី​​រូបថត​ជា​ច្រើន​សន្លឹក​ដែល​បាន​ផ្ដិត​យក​កាល​ពី​ថ្ងៃ​ទី​១២​ខែ​តុលា​​ដោយ​យាន​ LRO របស់​អង្គការ​ណាសា។

 

​​​​​ចុច​អាន៖ ឡាន​ហោះមួយ​នេះ អាមេរិក​ទើប​តែ​អនុម័ត​ឲ្យ​ធ្វើ​តេស្ដ​សាកល្បង

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail