កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

នៅ​ក្នុង​ឈុត​មួយ​ក្នុង​រឿង​ថ្មី​របស់​ខ្លួន កំពូល​តារា​សម្ដែង​ចិន Donnie Yen បាន​ជ្រុល​ទាត់​ចំ​ចង្វែក​ជើង​របស់​អ្នក​ប្រដាល់​ពិភព Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​នោះ​គឺ​ហួស​ពី​ការ​ស្មាន។

 

កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

 
អាច​និយាយ​បាន​ថា​ឈុត​ឆាក​ដែល​ទស្សនិកជន​ទន្ទឹង​រង់ចាំច្រើន​ជាង​គេ​ក្នុង​ភាពយន្ត “Ip Man 3” គឺ​ឈុត​ប្រកួត​ក្បាច់​គុន​រវាង​តារា​សម្ដែង​ជួរ​មុខ Donnie Yen ជា​មួយ​អ្នក​ប្រដាល់​ពិភពលោក Mike Tyson។ បណ្ដាញ​ព័ត៌មាន HKTopTen របស់​ហុងកុង​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ថត​ឈុត​វាយ​តប់​​គ្នា​នេះ កុំកុំ​បាន​ជ្រុល​ទាត់​ចំ​ចង្វែក​ជើង​របស់ Mike Tyson តែ​អ្វី​ធ្វើ​ឲ្យ​តារា​សម្ដែង​នេះ​ភ្ញាក់​ផ្អើល​នោះ​គឺ​តារា​ប្រដាល់​រូប​នេះ​គ្មាន​អារម្មណ៍​ថា​ឈឺ​អ្វី​បន្តិច​នោះ​ទេ។

 

 

កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

 
តារា​សម្ដែង​វ័យ ៥២ ឆ្នាំ​បាន​និយាយ​លលេង​ពី​រឿង​នេះ​ថា៖ “ប្រហែល​ជា​គាត់​ហ្វឹក​ហាត់​នៅ​ក្នុង​ខោ​អាវ​ដែក​ហើយ​មើល​ទៅ​បាន​ជា​គ្មាន​អារម្មណ៍​ឈឺ​ដូច​នេះ​”។ ក្រៅ​ពី​នេះ Donnie ក៏​ចែក​រំលែក​បន្ថែម​ពី​មិត្ត​រួម​ការ​ងារ​ម្នាក់​នេះ​​ដែរ​ថា៖ “ខ្ញុំ​និង Tyson មាន​រឿង​ជា​ច្រើន​ដែល​អាច​និយាយ​ជាមួយ​គ្នា​បាន ប្រហែល​ជា​យើង​មាន​ចរិត​​ដូច​គ្នា។ ពួក​យើង​គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្រលាញ់​ប្រពន្ធ​ដូច​គ្នា។ ខ្ញុំ​បាន​និយាយ​ពី​រឿង​អប់រំ​របស់​កូន​ពួក​គេ​ជាមួយ​ប្រពន្ធ​របស់ Tyson”។

 

កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

 
បើ​ទោះ​បី​ជា​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ តែ Donnie បាន​និយាយ​ថា​លោក​និង Tyson បាន​បង្កើត​ទំនាក់​ទំនង​ដ៏​ល្អ​មួយ។ តារា​សម្ដែង​កើត​ឆ្នាំ ១៩៦៣ បាន​បង្ហើប​ថា Mike Tyson បាន​រលីងរលោង​ទឹក​ភ្នែក​ពេល​ថត​ចប់​ឈុត​របស់​ខ្លួន ហើយ​រារែក​មិន​ចង់​និយាយ​ពាក្យ​លា​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​នោះ​ទេ។

 

កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

 
“Ip Man 3” ដែល​ត្រូវ​បាន​ដឹក​នាំ​សម្ដែង​ដោយ​អ្នក​ដឹក​នាំ Wilson Yip និង​ផលិត​ដោយ​ផលិតករ​ Raymon Wong នឹង​ត្រូវ​​ចាក់បញ្ចាំង​នៅ​ថ្ងៃ​ទី ២៤ ខែ​ធ្នូ​ ក្នុង​ឱកាស​បុណ្យ​ណូអែល​ខាង​មុខ​នេះ៕

 

ចុចអាន៖កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖lollipop