Adele ផ្ដាច់​ការ​ជក់​បារី​ព្រោះ​ខ្លាច​ការ​ស្លាប់​និង​ដើម្បី​កូន


Adele ផ្ដាច់​ការ​ជក់​បារី​ព្រោះ​ខ្លាច​ការ​ស្លាប់​និង​ដើម្បី​កូន

តារា​ចម្រៀង​អង់គ្លេស Adele បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ទីបំផុត​នាង​អាច​បញ្ឈប់​ការ​ញៀន​បារី​បាន​ ដោយ​ភ័យខ្លាច​ថា​វា​ជា​ទម្លាប់​អាក្រក់​អាច​សម្លាប់​នាង​បាន។

 

តារា​ចម្រៀង​វ័យ​២៧​ឆ្នាំ​បាន​ប្រាប់​ទៅ​ The Mirror ថា៖​”ប្រសិន​បើ​ខ្ញុំ​បន្ត​ជក់បារី ខ្ញុំ​ប្រហែល​ជា​អាច​ស្លាប់​ដោយសារ​​ជំងឺ​ផ្សេង​ៗ​ដែល​កើត​ឡើង​​ដោយ​សារ​​បារី ហើយ​ខ្ញុំ​គិត​ថា​វា​មិន​ល្អ​ទេ។ ប្រសិន​បើ​ខ្ញុំ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត ខ្ញុំ​គឺ​​ជា​​​អ្នក​បង្ក​វា​ដោយ​ខ្លួន​ឯង”។ ​​​​​

 

Adele ផ្ដាច់​ការ​ជក់​បារី​ព្រោះ​ខ្លាច​ការ​ស្លាប់​និង​ដើម្បី​កូន

 

បើ​តាម​កាសែត​ The U.K បាន​បញ្ជាក់​ថា ម្ចាស់​បទ “Hello” ធ្លាប់​ជក់​បារី​២៥​ដើម​ក្នុង​មួយ​ថ្ងៃ​ ហើយ​ចេះ​ជក់​តាំង​ពី​ឆ្នាំ​២០១១។ នា​ពេល​កន្លង​ទៅ​ Adele ធ្លាប់​បង្ខំ​ចិត្ត​លុបចោល​ចោល​​ការ​សម្ដែង​ក្នុង​កម្មវិធី​វិទ្យុ​មួយ​​​ក្នុង​ប្រទេស​បារាំង បន្ទាប់​ពី​​មាន​បញ្ហា​សំឡេង។

 

បន្ទាប់​មក​តារា​ស្រី​មាឌ​ធាត់​រូប​នេះ​ត្រូវ​បាន​គ្រូពេទ្យ​​រក​ឃើញ​ដុំ​សាច់​ក្នុង​បំពង់​សំឡេង​មាន​ចេញ​ឈាម​​ ហើយ​ក៏​ត្រូវ​​វះកាត់​ដោយ​ឡាស៊ែរ​។ ហេតុផល​មួយ​ទៀត​ដែល Adele ឈប់​ជក់បារី​គឺ​ដោយ​សារ​តែ​​មិន​ចង់​ឲ្យ​កូន​ប្រុស​នាង​មាន​ឈ្មោះថា Angelo ​ឃើញនាង​​ស្លាប់​ដោយ​សារ​បារី៕

 

ចុចអាន៖Taylor Swift ​និង​ Adele ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ព័ត៌មាន​ចុះ​ផ្សាយច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ etonline