សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ Saint John ចុះ MOU

ភ្នំពេញ: ​ដើម្បី​ពង្រីក​ការងារ​មនុស្សធម៌​លើ​សេវា​សុខភាព​ ​និង​ដើម្បី​ចូលរួមចំណែក​លើក​កំពស់​នូវ​សេវា​ថែទាំ​សុខភាព របស់​ប្រជាជន​ក្រីក្រ នៅតាម​ទីជនបទ​នានា ពីមួយថ្ងៃ​ទៅមួយថ្ងៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដឹកនាំ​ដោយ​លោក​ហ៊ុន​ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុនសែន បាន​ពង្រីក​សកម្មភាព​បេសកកម្ម​ចុះ​ពិនិត្យ​ព្យាបាល និង ស្វែ​រក​ដៃគូរ​សហការ​ណ៍​ទាំង​នៅក្នុង​ប្រទេស និង​ទាំង​ក្រៅប្រទេស​។ ការពង្រីក​សកម្មភាព​នេះ ដើម្បីអោយ​ការព្យាបាល​អ្នកជំងឺ​កាន់​តែមាន​វិសាលភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ បាន​ចុះ​ហត្ថ​​លេខា​លើ​អនុស្សរណៈ​យោគយល់​ថ្មី​មួយទៀត​ជាមួយ​អង្គការ Saint John មកពី​ប្រទេស​សឹង្ហ​បូរី ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកស្រី ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល ជាមួយ​លោក​វេជ្ជបណ្ឌិត Chan Sze Hua ប្រធាន​ផ្នែក​បេសកកម្ម​មនុស្សធម៌​ក្រៅប្រទេស និង​មានការ​ចូលរួម​ពី​សំណាក់ ក្រុមការងារ​នៃ​ស្ថាប័ន​ទាំងពីរ​ជាច្រើន​នាក់​ផងដែរ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសា​សន៍​ថា សកម្មភាព​យើង មិនមែន​ជំនួស​អោយ​ក្រសួងសុខាភិបាល​ទេ តែ​ជា​ផ្នែក​មួយ​រួមចំណែក​បំពេញ​។​បន្ថែម សម្រាប់​បម្រើសេវា​សុខភាព​ដល់​ប្រជាជន​ក្រីក្រ ជាពិសេស​ប្រជាជន​ក្រីក្រ​នៅតាម​ទីជនបទ​នានា​ទូទាំងប្រទេស​។​

​លោក​បន្តថា ការចុះហត្ថលេខា​ថ្ងៃនេះ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយទៀត  ដោយសារ​ទឹកចិត្ត​របស់​សមាជិក​នៃ​សមាគម​ទាំងពីរ​មាន​ស្រដៀង​គ្នា គឺ​ការរួមចំណែក​ជួយ​ការងារ​មនុស្សធម៌​។ ដូចនេះ យើង​សង្ឃឹមថា បេសកកម្ម​របស់​យើង​នឹង​រីកលូតលាស់​ទៅមុខ​ជាមួយគ្នា​។​

លោក​វេជ្ជបណ្ឌិត Chan Sze Hua និង​សហការី បាន​គាំទ្រ និង​ជឿជាក់ថា ការចុះ​អនុស្សរណៈ​យោគយល់​នា​ថ្ងៃនេះ​គឺជា​ឱកាស​ដ៏​ប្រពៃ​ដែល​អាចអោយ​អង្គការ​របស់លោក បាន​ចូលរួម​ធ្វើការ​រួមគ្នា​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុងការ​ថែរក្សា​សុខភាព ដល់​ប្រជាជន ចាប់ពី​ថ្ងៃនេះ និង​ទៅ​ថ្ងៃ​អនាគត​៕​

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ Saint John ចុះ MOU

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ Saint John ចុះ MOU

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អង្គការ Saint John ចុះ MOU