អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្ស ២​នាក់ និង​ថ្នាំ ៦​កញ្ចប់

ភ្នំពេញ: កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​។ ក្នុងនោះ ប៉េអឹម បាន​ដកហូត​ថ្នាំញៀន​ប្រភេទ ក្រាម​ពណ៌​ស​ថ្លា ចំនួន ៦​កញ្ចប់ (​ធំ​១ តូច​៥)​។​

​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​នេះ  នៅ​ចំណុច​ចំណត​ឡាន ក្នុង​ផ្សារ​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

​លោក​អនុសេនីយ៍ឯក លី គឹម​ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទី ១.​ឈ្មោះ ជា សំនាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​និ​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​ម្ចាស់​ថ្នាំ​)​។ ទី​២.​ឈ្មោះ គង់ បារាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ​កសាង​ស្នាក់នៅ​ផ្ទះជួល​លេខ​២៦ ផ្លូវ​បេតុង​លេខ​២១ ភូមិ​ត្នោតជ្រំ សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ​។​

​លោក​អនុសេនីយ៍ឯក លី គឹម​ឡេង បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ គឺ​កម្លាំង​អាវុធ​ខណ្ឌដូនពេញ បាន​ជិះ​ល្បាត​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​កំពុងតែ​ឈរ​នៅ​ចំណុច​ចំណត​ឡាន​ក្នុង​ផ្សារ​សុរិយា​ម៉​ល ដែល​សំបូរ​ហាង​បារាំង​ជាច្រើន​នោះ ទីតាំង​នេះ​គឺជា​កន្លែង​ដែល​ងាយស្រួល​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នោះ ក៏​ចាប់​ឃាត់ខ្លួន និង​ឆែកឆេរ​ឃើញ​មាន​ថ្នាំញៀន ចំនួន ៦​កញ្ចប់​ធំ​តូច ជាក់ស្តែង​តែម្តង​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន ក្រាម​ពណ៌​ស​ថ្លា ចំនួន ៦​កញ្ចប់ (​ធំ​១ តូច​៥)-​កន្ត្រៃ​ចំនួន​១-​ដែកកេះ ១-​កែង​សំរាប់​ជក់ ចំនួន​៧-​ថង់ សំរាប់​ច្រក​មួយចំនួន​-​ទូរស័ព្ទដៃ ម៉ាក​អាយ​ហ្វូ​ន​ស៊េរី​ចាស់ ចំនួន​១​គ្រឿង​និង​ម៉ាក​សាំ​សុង​បត់​១​គ្រឿង​-​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្តេ​ប ព​ណ៏​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1E:7190-​អត្តសញ្ញាណប័ណ្ណ​ចំនួន​១​និង​កាត​គ្រី​ម៉ូតូ​ចំនួន​១​សន្លឹក ។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ញ្ជូ​ន​បន្តទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​H/S

អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្ស ២​នាក់ និង​ថ្នាំ ៦​កញ្ចប់

អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្ស ២​នាក់ និង​ថ្នាំ ៦​កញ្ចប់