បុរស​ម្នាក់ ដេកស្លាប់ នៅលើ​គ្រែ សង្ស័យ​គាំងបេះដូង​

​កណ្តាល:  បុរស​ម្នាក់ ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ ដេកស្លាប់​នៅលើ​គ្រែ​ក្នុងផ្ទះ ដោយ​មិនដឹង​មូលហេតុ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​ភ្លឺ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ភោគ សារិន ភេទ​ប្រុស អាយុ ៧៣​ឆ្នាំ មាន​ទីលំនៅ​កន្លែង កើតហេតុ មុខរបរ​នៅផ្ទះ​។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​បានទទួល​បាន​ព័ត៌មាន​ថា មាន​មនុ​ស្សបាន​ដេកស្លាប់ នៅលើ​គ្រែ​ខាងក្នុង​ផ្ទះ ត្រង់ចំណុច​កើតហេតុ​ខាងលើ​។​

​ភ្លាមនោះ កម្លាំង​ប៉ុស្តិ៍​រួម​និង​កម្លាំង​ជំនាញ​ក្រុង បាន​ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យ​ទៅលើ​ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មាន​ជំងឺ​ប្រចាំកាយ បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ជា​រៀងរាល់ខែ​។ នៅវេលា​កើតហេតុ រូបគាត់ បាន​ដាស់​ប្តី​ឲ្យ​ក្រោក​ឡើង ដើម្បី​ដាំទឹក​ឆុង​កាហ្វេ​លក់ ដូច​រាល់ដង តែ​ពេល​ដាស់ ទើប​ដឹងថា បាន​ស្លាប់​បាត់ទៅហើយ​។​

​បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ មូលហេតុ​ដោយសារ​ជំងឺ​គាំងបេះដូង​៕​H/S

បុរស​ម្នាក់ ដេកស្លាប់ នៅលើ​គ្រែ សង្ស័យ​គាំងបេះដូង​

បុរស​ម្នាក់ ដេកស្លាប់ នៅលើ​គ្រែ សង្ស័យ​គាំងបេះដូង​

បុរស​ម្នាក់ ដេកស្លាប់ នៅលើ​គ្រែ សង្ស័យ​គាំងបេះដូង​