ម៉ូតូ និង​ម៉ូតូ​បុក​គ្នា បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល ៣​នាក់

​កណ្តាល: មនុស្ស ៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​ម៉ូតូ បើក​បញ្ច្រាសទិស​គ្នា ហើយ​បាន​បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៨​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ព្រែ​ករុន​លើ ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។​

​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ធំ ម៉ាក​YAMAHA R-6 សេ​600 ពណ៌​ស​-​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1FK-4278 បើកបរ​ដោយ​ឈ្មោះ ផល្លី ភក្ដី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ (​មិន​ពាក់មួក​) មុខរបរ​លក់​ទូរស័ព្ទ រួម​ដំណើរ​ជាមួយ​ប្អូន​ឈ្មោះ ផល្លី បុត្រ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ (​មិន​ពាក់មួក​) មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង​ខេត្តកណ្ដាល ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង  លុះ​ពេលមក ដល់​ចំណុចកើតហេតុ​ម៉ូតូ​ខាងលើ​ក៏បាន​គេច​ពី​ម៉ូតូ​ដែល​បើក​ឆ្លងថ្នល់​បណ្ដាល​ឲ្យ​ជ្រុល​ចូលទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ម៉ាក​ZOOMER-X សេ​125 ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1BP-7693 បើកបរ​ដោយ​ឈ្មោះ ម៉ុង សៀក​ងី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​(​មិន​ពាក់មួក​)​មុខរបរ​លក់​បាយ មាន​ទីលំនៅ​ភូមិ ព្រែក​រុន​លើ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពង់ធ្វើដំណើ​រប​ញ្ច្រា​ស់ទិស​គ្នា​ពី​ត្បូង​មក​ជើង បណ្ដាល​ឲ្យ​ដួល រងរបួស​មនុស្ស ៣​នាក់​។ ក្នុងនោះ របួសធ្ងន់​ម្នាក់​ឈ្មោះ ម៉ុង សៀក​ងី​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​700002 ចក្រ​អង្រែ​លើ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ YAMAHA R-6 ដែលមាន​ឈ្មោះ ផល្លី ភក្ដី សមត្ថកិច្ច​បាន​នាំខ្លួន មក​ធ្វើការ​សាកសួរ​។ រីឯ​ម៉ូតូ​ទាំង ២​គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​H/S

ម៉ូតូ និង​ម៉ូតូ​បុក​គ្នា បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល ៣​នាក់

ម៉ូតូ និង​ម៉ូតូ​បុក​គ្នា បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល ៣​នាក់

ម៉ូតូ និង​ម៉ូតូ​បុក​គ្នា បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល ៣​នាក់