ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​

ភ្នំពេញ: យុវ​សិស្ស​ពីររូប ដែល​ទទួល​ជ័យលាភី​លេខ​១ ពី​កម្មវិធី​ប្រឡង "​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ​" នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​ផ្តាំផ្ញើ​ទៅដល់​ប្អូន​ជំនាន់​ក្រោយ និង​មិត្តភក្តិ ដែល​កំពុង​សិក្សា​ជាមួយគ្នា ត្រូវខិតខំ​ប្រឹងរៀន​ឲ្យ​មានចំណេះ​ខ្ពង់ខ្ពស់ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​យើង បាន​រីកចម្រើន​ជឿនលឿន​ទៅមុខ ដូចជា​ប្រទេស​នៅលើ​លោក ជាពិសេស​យើង​កុំ​ភ័យខ្លាច​ជាមួយនឹង​ភាពបរាជ័យ យើង​ត្រូវតែ​ជម្នះ​នូវ​រាល់​គ្រប់​ឧបសគ្គ ដើម្បី​ឈានទៅដល់​ចំណុច​មួយ​ដែល​យើង​ចង់បាន​។​

​កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែលមាន​ទីតាំង​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​បង្កើត​កម្មវិធី​ប្រឡង "​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ​" ហើយ​នៅ​វគ្គ​ជម្រុះ​ចុងក្រោយ ដែលមាន​សិស្ស និង​និស្សិត​ចំនួន ៩ នាក់ ដែល​ក្នុងនោះ សាលា​បាន​រកឃើញ​ជ័យលាភី​ពីររូប គឺ​យុវជន​ម្នាក់ និង​យុវតី​ម្នាក់​។​

​យុវជន ជា សុថា​រិ​ទ្ធិ ជា​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​បាក់​ទូក និង​ជា​សិស្ស​ភាសា​អង់គ្លេស​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែល​ទទួល​ជ័យលាភី​លេខ​១ ពី​កម្មវិធី​ប្រឡង​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​ថ្លែងថា ខ្ញុំ​បាន​ប្រឹងប្រែង​ជា​រៀងរហូត​ចាប់តាំងពី​វគ្គ​ដំបូង​រហូត​ចូលដល់​វគ្គ​ជម្រុះ​ចុងក្រោយ​នេះ​។
​យុវ​សិស្ស ជា សុថា​រិ​ទ្ធិ បាន​រៀបរាប់​បន្ថែមថា "​ខ្ញុំ​សូម​អរគុណ​ជាខ្លាំង​ទៅដល់​លោកប៉ា និង​អ្នក​ម៉ាក់ ដែល​បាន​ជួយ​លើកទឹកចិត្ត​ជា​រៀង​រហូតមក បើទោះបីជា​ខ្ញុំ​ធ្លាប់​ធ្លាក់​ជាច្រើន​កម្មវិធី​ផ្សេងៗ នាពេល​កន្លងមក​ក៏ដោយ ដូច្នេះ​ពួកគាត់​បាន​លើក​ទឹក​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ត្រូវតែ​ខំប្រឹង​ឡើង ជៀសវាង​ការបាក់​ទឹកចិត្ត​"​។​

​យុវ​សិស្ស ជា សុថា​រិ​ទ្ធិ ក៏បាន​ផ្តាំផ្ញើ​ទៅដល់​ប្អូន​ជំនាន់​ក្រោយ ឬ​មិត្តភក្តិ ដែល​កំពុង​សិក្សា​ជាមួយគ្នា ត្រូវខិតខំ​ប្រឹងរៀន​ឲ្យ​មានចំណេះ​ខ្ពង់ខ្ពស់ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​យើង​បាន​រីកចម្រើន​ជឿនលឿន​ទៅមុខ​ដូចជា​ប្រទេស​នៅលើ​លោក​។​

​សុថា​រិ​ទ្ធិ បានបញ្ជាក់​បន្ថែមថា ភាសា​អង់គ្លេស​នៅ​ប្រទេស​កម្ពុជា​យើង នាពេល​ឥឡូវនេះ កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង ដែល​យើង​ដឹង​ហើយ​ថា នៅពេលនេះ មាន​សកល​វិទ្យាល័យ​ជាច្រើន និង​សាលា​ជាច្រើន កំពុង​តែមាន​ការរីក​ចម្រើន​ដូច​ផ្សិត​អីចឹង បើទោះជា​យ៉ាងណាក៏ដោយ បើ​យើង​អត់​ចេះ​ភាសា​អង់គ្លេស ហើយ​យើង​ចូលទៅក្នុង​ទីផ្សារការងារ គឺ​អត់​កើត​ទេ ដូច្នេះ​ភាសា​អង់គ្លេស​ជា​គ្រឹះ​មូលដ្ឋាន​មួយ​សម្រាប់​ទំនាក់ទំនង​ផ្នែក​អន្តរជាតិ បន្ទាប់ពី​ភាសាជាតិ​របស់​យើង​។​

​ចំណែក​យុវតី សូ​សុ​ដា​នី ជា​សិស្ស​ថ្នាក់​ទី​១១ វិទ្យាល័យ​ជាស៊ីម​សាមគ្គី និង​ជា​សិស្ស​ភាសា​អង់គ្លេស​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែល​ទទួល​ជ័យលាភី​លេខ​១ ពី​កម្មវិធី​ប្រឡង​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​ថ្លែងថា "​ការពិត តាំង​ដំបូង​ឡើយ នាង​ខ្ញុំ​មិនដែល​សង្ឃឹម​ឡើយ និង​រំភើប ដែល​ឈានចូល​មកដល់​វគ្គ​ចុងក្រោយ​នេះ ហើយ​មកដល់​វគ្គ​នេះ​នាង​ខ្ញុំ​ក៏​មិន​សង្ឃឹមថា នឹង​បាន​ជ័យលាភី​នេះដែរ​។ ក្រោយ​ពេលដែល​គណៈកម្មកា​រ​ប្រកាស​អំពី​ឈ្មោះ​នាង​ខ្ញុំ​ទទួលបាន​ជ័យលាភី​លេខ​១​នេះ ខ្ញុំ​ពិតជា​រំភើប​រក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ​"​។​

​យុវតី សូ​សុ ដា​នី បាន​បន្តថា មុន​ឆ្លង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គឺ​ត្រូវ​ឆ្លងកាត់​ការប្រឡង​ជ​ម្រុំ​ចំនួន​៤​វគ្គ គឺ​វគ្គ​ទី​១​ការប្រឡង​សរសេរ​ភាសា​អង់គ្លេស ហើយ​វគ្គ​ទី​២ ទី​៣​និង​ទី​៤ គឺ​វគ្គ​និយាយ​ភាសា​អង់គ្លេស​សុទ្ធតែ​ម្តង​។ ដា​នី បាន​លើកឡើងថា "​តាមពិត​ខ្ញុំ​បាន​ចូលរួម​ប្រឡង​នា​កម្មវិធី​បែបនេះ​ជាច្រើន​មកហើយ ហើយក៏​ទទួលបាន​លទ្ធផល​ល្អ​និង​មិន​ល្អជា​ច្រើនដង​ដែរ ហើយ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​យើង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ផ្សេងៗ​ឲ្យ​បាន​ច្រើន ត្រូវខិតខំ​សិក្សា​មើលសៀវភៅ និង​ខិតខំ​ស្រាវជ្រាវ​រក​អ្វីដែល​ថ្មីៗ​។ ការធ្វើ​បែបនេះ គឺជា​លទ្ធផល​ដែល​នាង​ខ្ញុំ​ទទួលបាន​លទ្ធផល​ល្អ​នា​ថ្ងៃនេះ​"​។​

​បន្ទាប់ពី​ទទួលបាន​នូវ​លទ្ធផល​ល្អ​ក្នុង​សាលា​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​រួចមក យុវតី សូ​សុ ដា​នី បាន​ប្តេជ្ញាចិត្ត​យ៉ាង​ធំ​ថា​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្តទៀត​ឲ្យ​ចំណេះដឹង​កាន់តែ​ខ្ពង់ខ្ពស់​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឈានចូល​រួម​ប្រឡង​នៅ​ថ្នាក់ជាតិ​បន្ថែមទៀត ប៉ុន្តែ​ទោះជា​យ៉ាងណា បើជា​ប់ ឬក៏​មិន​ជាប់ នាង​ខ្ញុំ​មិន​ហ៊ាន​សន្យា​ទុកជា​មុខ​នោះទេ ព្រោះថា យើង​ប្រកួតប្រជែង​ក្នុងចំណោម​អ្នកខ្លាំង​។​

​យុវតី ដា​នី បាន​ផ្តើ​ផ្ញើជូន​ជា​សារ​មួយ​ទៅដល់​មិត្តភក្តិ​ដែល​កំពុង​សិក្សា​ទាំងអស់​ថា "​សូមកុំ​ភ័យខ្លាច​ជាមួយនឹង​ភាពបរាជ័យ ពីព្រោះថា​មានតែ​ភាពបរាជ័យ​ប៉ុណ្ណោះ ដែលជា​ស្ពាន​នាំ​យើង​ទៅរក​ភាពជោគជ័យ​"​។​

​លោក ហេង វណ្ណ​ទុប​ណ្ឌិ​ត ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​សិស្ស និស្សិត​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​មានប្រសាសន៍ថា ការបង្កើត​កម្មវិធី​ប្រឡង​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន នេះ​ឡើង​ក្នុង​គោលបំណង​ចង់​ឲ្យ​កូនសិស្ស​ទាំងអស់គ្នា​មាន​ភាពក្លាហាន​ជា​សាធារណៈ​ដូចជា​សព្វថ្ងៃនេះ​។ ដំបូង​ឡើយ​ពួកគាត់​អត់​ហ៊ាន​និយាយ​ជា​សាធារណៈ​ទេ ប៉ុន្តែ​ក្រោយ​ពេលដែល​បង្ហាត់បង្រៀន​ក្នុង​រយៈពេល​ជាង​១​ខែ គឺ​ពួកគាត់​មាន​ភាពក្លាហាន ហ៊ាន​និយាយ​ជា​សាធារណៈ​។ ការប្រកួតប្រជែង​នេះ​ត្រូវ​បែង​ចែកជា​៤​ដំ​ណាត់​កាល គឺ​ទី​១ ការសរសេរ​ដៃ ដែល​តម្រូវ​ឲ្យ​សរសេរ​ជា​ភាសា​អង់គ្លេស និង​ទី​២ ទី​៣ និង​ទី​៤ គឺ​តម្រូវ​ឲ្យ​ឡើង​និយាយ​ជា​សាធារណៈ​។

​សូមបញ្ជាក់ថា ជ័យលាភី​លេខ​១ ទទួលបាន​ពានរង្វាន់ មេដាយមាស និង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​អាហារូបករណ៍​១០០​ភាគរយ​ពេល​ពេញ​មួយឆ្នាំ​។ លេខ​២ ទទួលបាន​រង្វាន់​មេដាយប្រាក់ ថវិកា​១០០​ដុល្លារ អាហារូបករណ៍​១០០​ភាគរយ​ពេញ​មួយឆ្នាំ និង​លេខ​៣ ទទួលបាន​រង្វាន់​មេដាយ​សំរឹទ្ធិ ថវិកា​៥០​ដុល្លារ អាហារូបករណ៍​១០០​ភាគរយ​ពេញ​មួយឆ្នាំ​។​

​លោក​ហេង វណ្ណ​ទុប​ណ្ឌិ​ត បាន​លើកឡើងថា មានតែ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តែប៉ុណ្ណោះ​ទេ ដែល​នាំ​យើង​ឈានទៅរក​ភាពជោគជ័យ ហើយ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន នឹង​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹង​លើ​គុណភាព​អប់រំ ជាពិសេស​លើ​ផ្នែក​ភាសា​អង់គ្លេស ដើម្បី​ឲ្យ​យុវជន​របស់​កម្ពុជា ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​យុវជន​អាស៊ាន ដែល​នឹង​ទទួល​សមាហរណកម្ម​អាស៊ាន​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​H/S

ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​

ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​

ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​

ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​

ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​

ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​

ជ័យលាភី​លេខ​១ និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ប្រាប់​ដល់​មិត្តភក្តិ ត្រូវ​ខំរៀន​សូត្រ ដើម្បី​ភាពជោគជ័យ​