អាជ្ញាធរ​ជាតិ​អប្សរា នឹង​ពិនិត្យ​សិក្សា​ទម្រង់​រចនាបទ​ចម្លាក់​តោ នៅ​ប្រាសាទ​ក្រវាន់ ដើម្បី​ជួសជុល​

ភ្នំពេញ​: ចម្លាក់​តោ ធ្វើ​ពី​ថ្មភក់​ចំនួន​ប្រាំ ដែល​ដាក់តាំង​នៅមុខ​ប្រាសាទ​ក្រវាន់ នឹងត្រូវ​នាយកដ្ឋាន​ជំនាញ​សិក្សា​ពី​ទម្រង់​រចនាបទ ដើម្បី​ធ្វើការ​ជួសជុល និង​ឆ្លាក់​បន្ថែម​ជើង ក្នុងន័យ​លើក​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ ក្នុង​រមណីយដ្ឋាន​អង្គរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ក្នុងឱកាស​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ប្រាសាទ​ក្រវាន់ កាលពី​ព្រឹក​ថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១៥​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ក្រុម​ជំនាញ​នឹង​ដឹកយក​រូបចម្លាក់​តោ​នេះ ទៅ​សិក្សា​ជួសជុល​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ក្នុងពេល​ឆាប់ៗ​នេះហើយ​។ តែ​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ និង​ទម្រង់​រចនាបទ​របស់​ចម្លាក់​នេះ ឲ្យ​បានល្អ ក្រុម​ជំនាញ​នឹងសិក្សា​បន្ថែមទៀត ពី​ចម្លាក់​តោ​ផ្សេងៗ ក្នុងសម័យ​តែមួយ យក​ជា​គំរូ ដើម្បី​ឆ្លាក់​បន្ថែម​ជើង​តោ​នៅ​ប្រាសាទ​ក្រវាន់​នេះ​។​

​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល និង​ឆ្លាក់​ឡើងវិញ​នូវ​ចម្លាក់​បុរាណ ដើម្បី​ដាក់តាំង នៅតាម​ប្រាង្គ​ប្រាសាទ​ជា​បន្តបន្ទាប់ ហើយ​និង​កំពុង​បន្ត​ឆ្លាក់​បន្ថែម​នូវ​ចម្លាក់​ផ្សេងៗ​ជា​បន្តទៀត ក្នុងន័យ​អភិរក្ស​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ​៕​H/S