ម្ចាស់​ក្រុមហ៊ុន Facebook ឈ្លក់​វង្វេង​ផ្កាប់មុខ​

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ស្ថាបនិក​កម្មវិធី​បណ្តាញ​សង្គម​យក្ស Facebook បាន​បង្កើត​ភាពសប្បាយ​រីករាយ​មួយ​នៅក្នុង​រង្វង់​គ្រួសារ​របស់គាត់ ដោយបាន​តុបតែង​ខ្លួន​ឲ្យ​កូនស្រី​ដំបូង​របស់លោក ឲ្យ​ដូចគ្នា​ទៅនឹង​តួអង្គ​នៅក្នុង​រឿង Hollywood ដ៏​ល្បីល្បាញ​«Stars War»​។ តាមពិតទៅ​ស្ថាបនិក​វ័យក្មេង​អាយុ ៣១​ឆ្នាំ លោក ម៉ាក​ហ្សុ​ក​ឃឺ​បឺ​ក​(Mark Zuckerberg) ក៏​ជា​អ្នកគាំទ្រ​ផ្កាប់មុខ​មួយរូប​ដែរ​ទៅលើ​រឿង​ខ្សែ​រឿង​របស់​«Stars War» និង​ជាពិសេស​គឺ​វគ្គ​ថ្មី​នេះ​តែម្តង​ដែល​កំពុងតែ​ដាក់​បញ្ចាំង​នៅតាម​រោង​ភព​យន្ត​ទាំងអស់​ទូទាំង​ពិភពលោក ។

ម្ចាស់​ក្រុមហ៊ុន Facebook ឈ្លក់​វង្វេង​ផ្កាប់មុខ​ ម្ចាស់​ក្រុមហ៊ុន Facebook ឈ្លក់​វង្វេង​ផ្កាប់មុខ​

​ចំពោះ​ការគាំទ្រ​របស់​សេដ្ឋី​បច្ចេកវិជ្ជា​រូបនេះ​ទៅលើ​រឿង​«Stars War» លោក​បាន​តុបតែង​ខ្លួន​ឲ្យ​កូនស្រី​ដែល​ទើបនឹង​កើត​ដើមខែ ធ្នូ ជាមួយ​សម្លៀកបំពាក់រ​បស់​តួអង្គ Jedi cloak ហើយ​ដៃ​មាន​កាន់​ជាមួយ​នូវ​ដាវ​វិទ្យាសាស្ត្រ lightsaber រួមជាមួយ​នឹង​រូប​តុក្កតា​របស់​រូ​បូ​BB-8 និង Darth Vader ទៀតផង ។ ក្រោយពី​បាន​តុបតែង​ខ្លួន​ឲ្យ​កូនស្រី​រួចរាល់​ហើយ​លោក ម៉ាក​ហ្សា​ក់​ឃឺ​រ​បឺ​កបាន​ថត​កូនស្រី​បង្ហោះ​ចែកចាយ​រូប​នៅក្នុង គណនី​Facebook របស់លោក​ដោយ​ទទួលបាន​ចំនួន​នៃ​ការ​ចុច Like រហូត​ទៅដល់ ១.២​លាន​នាក់​ឯណោះ ៕ កុសល​
ម្ចាស់​ក្រុមហ៊ុន Facebook ឈ្លក់​វង្វេង​ផ្កាប់មុខ​ ម្ចាស់​ក្រុមហ៊ុន Facebook ឈ្លក់​វង្វេង​ផ្កាប់មុខ​