រដ្ឋាភិបាល អេស្ប៉ាញថ្មី នឹងបង្កើតឡើង ក្នុងពេលឆាប់ៗ

ម៉ាឌ្រីត៖ លោកនាយករដ្ឋមន្ត្រី អេស្ប៉ាញ ម៉ារៀណូ រ៉ាចយ នឹងបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពី គណបក្សរបស់លោក (PP) ឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ ២០១៥ ដែលជាការយកឈ្នះ មួយដ៏មិនគួរឲ្យ គួរជឿ ប៉ុន្តែគណបក្សប្រជាជននេះ បានបាត់បង់ សំឡេងគាំទ្រមួយចំនួន ដែលបក្សធ្លាប់ កាន់អំណាចនេះ ចាត់ ទុកជា លទ្ធផល អាក្រក់បំផុត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា គណបក្សប្រជាជន អេស្ប៉ាញ PP បានបាត់បង់ សំឡេងឆ្នោត ៣,៧ លានសំឡេង ស្មើនឹង ៦៣ អាសនៈ នៅក្នុង សភា បើប្រៀបធៀបទៅនឹង លទ្ធផលកាលពីឆ្នាំ ២០១១។ បច្ចុប្បន្នគណបក្ស នេះមាន ១២៣ អសនៈ ប៉ុន្តែសម្រាប់សភាអេស្ប៉ាញ ទាល់តែគណបក្សណាមួយ ទទួលបាន ១៧៦ អាសនៈឡើងទៅ ទើបអាចចាត់ទុកថាមានសំឡេងភាគច្រើន ដាច់ខាតនៅក្នុងសភាជាតិ។

យ៉ាងណាក៏ដោយគណបក្ស PP នៅតែទទួលបានសំឡេងនាំមុខគណបក្ស សង្គមនិយម ដែលមាន ៩០ អាសនៈ, គណបក្សឆ្វេងនិយម ផូដេម៉ូស ដែលមាន ៦៩ អាសនៈ, និង គណបក្សប្រជាជនស្តាំនិយមកណ្តាល ដែលទទួល បាន ៤០ អាសនៈ។ នេះជាតែស្ត ថ្មីដែល អេស្ប៉ាញ ត្រូវដោះស្រាយ ចំពោះមុខគណបក្សកាន់អំណាច ដែលទទួល បានសំឡេងឈ្នះ គេប្រកៀកប្រកិត ហើយត្រូវតែព្យាយាមបង្កើតរដ្ឋាភិបាល ដែលនឹងអាចមានគណបក្សចំរុះ ចូល រួមក៏ថាបាន៕

រដ្ឋាភិបាល អេស្ប៉ាញថ្មី នឹងបង្កើតឡើង ក្នុងពេលឆាប់ៗ