Update៖ ៣នាក់ស្លាប់ និង ៣៩នាក់ត្រូវបានជួយ សង្គ្រោះបន្ទាប់ពី លិចទូកនៅ ឥណ្ឌូណេស៊ី

ហ្សាការតា៖ បន្ទាប់ពី ទូកដឹកអ្នកដំណើរ ធុនមធ្យម មានមនុស្សជិះ ១១៨នាក់មួយគ្រឿង បានលិចនៅក្នុង ដែន ទឹកនៃ ប្រជុំកោះ ស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ីនោះ ក្រុមសង្គ្រោះ ត្រូវបានអាជ្ញាធរ បញ្ជូនទៅកាន់ កន្លែងកើត ហេតុដោយរហូតមកដល់ ព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ នេះ អ្នកដំណើរ ៣នាក់ត្រូវបានគេរកឃើញថា បានបាត់បង់ជីវិត និង អ្នកដំណើរ តែ ៣៩នាក់ ទៀត ប៉ុណ្ណោះដែលគេអាចសង្គ្រោះបានទាំងជីវិត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្ថែមទៀតថា ទូកខាងលើនេះ បានលិច បន្ទាប់ពី ត្រូវបានរលកធំៗបក់ បោកខ្លាំង ហើយកាពីទែន បានហៅទូរស័ព្ទស្នើសុំជំនួយ។  អ្នកនាំពាក្យ ក្រសួង ដឹកជញ្ជូនឥណ្ឌូណេស៊ីលោក J.A. Barata បានឲ្យដឹងថា មានមនុស្ស ១១៨នាក់ នៅលើទូកដឹកអ្នកដំណើរនេះ ក្នុងនោះក៏រួមមានកុមារ ១៩នាក់ និង នាវិក១០នាក់ ផងដែរ។

សូមបញ្ជាក់ថា ទូកនេះបានចាកចេញពីខេត្ត Kolaka ភាគខាងអាគ្នេយ៍កោះ Sulawesi កាលពី ព្រឹកថ្ងៃសៅរ៍ កន្លងទៅនេះ។ លោក Barata បានថ្លែងថា កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅនេះ ទូករងគ្រោះ បានហៅទូរស័ព្ទ សុំជំនួយ ដោយប្រកាសថា ទូកកំពុងជួបបញ្ហា ដោយសារ មានរលកធំៗកម្ពស់ ៤ទៅ៥ម៉ែត្រ បក់បោកទៅ លើនាវា។

រហូតមកដល់ថ្ងៃចន្ទ នេះអាជ្ញាធរសង្គ្រោះ ហាក់មិនបង្ហាញពីក្តីសង្ឃឹមខ្ពស់នោះទេ ថាអ្នកកំពុង បាត់ខ្លួនឯទៀត អាចនៅរស់រានមានជីវិត ឬក៏អត់នោះ ក៏ប៉ុន្តែការសង្គ្រោះ នឹងធ្វើឡើងឲ្យដល់ទីបំផុត៕