រយៈពេល​​៣០​ថ្ងៃ សមត្ថកិច្ច​​បង្ក្រាប​គ្រឿងញៀន​និងឃាត់ខ្លួន​ជន​សង្ស័យ​បាន​៦នាក់

ខេត្ត​មណ្ឌលគិរី ៖ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំខែ​ធ្នួ ឆ្នាំ​២០១៥​ ដែល​មាន​រយៈពេល​៣០​ថ្ងៃ​ ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ​ ឆ្នាំ​២០១៥ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​បង្ក្រាប​បទ​ល្មើស​​គ្រឿងញៀន​បាន​ចំនួន​​២​ករណី​ ក្នុង​នោះ​ ឃាត់ខ្លួន​ជនសង្ស័យ​​​ចំនួន​​៦​នាក់ ​និង​រឹប​អូស​បាន​វត្ថុ​តាង​​​មួយ​ចំនួន ។

សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ជន​ដែល​ញៀន​គ្រឿងញៀន​ទាំងនោះ​ទៅ​នៅ​មជ្ឈមណ្ឌល​ស្ដារ​នីតិសម្បទា​ ដើម្បី​ព្យាបាល​និង​កែប្រែ​ ។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ប្រឆាំង​គ្រឿងញៀន​និង​សមត្ថកិច្ច​ជំនាញ​​ ​បាន​​​សហការ​ជាមួយអធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ និង​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ឃុំ​/​សង្កាត់ ដើម្បី​ស្រាវជ្រាវ​រក​​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿង​ញៀន ដើម្បី​​បង្ក្រាប​ ៕ ​