បុគ្គលិកស្រីម្នាក់ អន់ចិត្ត ចៅហ្វាយ នាយ ស្តីបន្ទោស ដើរតម្រង់ទៅបង្អួច រួចលោតសម្លាប់ខ្លួន តែម្តង (មានវីដេអូ)

បរទេស៖ វីដេអូមួយខ្សែ បានបង្ហាញឲ្យឃើញ នូវហេតុការណ៍ ដ៏គួរឲ្យហួសចិត្តមួយ ដោយស្រ្តីជាបុគ្គលិក នៅក្នុងក្រុមហ៊ុនម្នាក់ បានអន់ចិត្តហ្នឹង ហៅហ្វាយនាយ ដែលបានស្តីបន្ទោសឲ្យ ក៏ដើរតម្រង់ទៅបង្អួច រួចលោតចុះទៅក្រោម ដើម្បីសម្លាប់ខ្លួន តែម្តង ដោយមិនមាននិយាយអ្វី សូម្បីតែមួយម៉ាត់ ដែលធ្វើឲ្យ អ្នករួមការងារ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

បុគ្គលិកស្រីម្នាក់ អន់ចិត្ត ចៅហ្វាយ នាយ ស្តីបន្ទោស ដើរតម្រង់ទៅបង្អួច រួចលោតសម្លាប់ខ្លួន តែម្តង (មានវីដេអូ)
ស្រ្តីជាបុគ្គលិក ដែលបានលោតសម្លាប់ខ្លួន (ក្នុងរង្វង់ក្រហម)

វីដេអូ ស-ខ្មៅ ខាងលើនេះ ត្រូវបានបង្ហោះ ទៅលើបណ្តាញសង្គម Reddit ដែលដំបូងឡើយ បានបង្ហាញឲ្យឃើញ បុរសជាចៅហ្វាយនាយ ឈរនៅក្បែរតុ និងស្តីបន្ទោសឲ្យ ស្រ្តីរូបនោះ ហើយក៏បាន បោកក្រដាសមួយដុំ ទៅលើតុនាង ទៀតផង មុនពេលដើរចេញទៅ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបុរស ជាចៅហ្វាយនាយ បានដើរចេញ ទៅបាត់បន្តិច ស្រាប់តែស្រ្តីរូបនោះ ដើរតម្រង់ទៅកាន់បង្អួច រួចឡើងទៅលើមាត់បង្អួច និងលោតចុះទៅក្រោម តែម្តង ខណៈអ្នករួមការងារ បានត្រឹមតែភ្ញាក់ផ្អើល និងប្រញាប់រត់មកមើល តែប៉ុណ្ណោះ មិនអាចជួយឃាត់ទាន់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ វីដេអូមួយខ្សែនោះ មិនបានបញ្ជាក់ពីទីតាំង និងពេលវេលា កើតហេតុឡើយ ហើយរឹតតែមិនបាន បញ្ជាក់ថា ចៅហ្វាយប្រុសនោះ ស្តីបន្ទោសអ្វី ទៅលើស្រ្តីរូបនោះ ទើបឈានដល់ការ លោតសម្លាប់ខ្លួន ពីលើអាគារ បែបនេះឡើយ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ នៃហេតុការណ៍នោះ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត