Suarez ​​ឈ្នះ​បាល់​មាស​​ ឯ​ Messi ឈ្នះ​បាល់​ប្រាក់ នៅ​ FIFA CWC


Suarez ​​ឈ្នះ​បាល់​មាស​​ ឯ​ Messi ឈ្នះ​បាល់​ប្រាក់ នៅ​ FIFA CWC

Luis Suarez ​ខ្សែ​ប្រយុទ្ធ​ក្រុម​ FC Barcelona បាន​ឈ្នះ​ពាន​រង្វាន់​បាល់​មាស​ ជា​កីឡាករ​លេង​បាន​ល្អ​បំផុត​នៅ​​ពាន​រង្វាន់​ FIFA Club World Cup ​បន្ទាប់​ពី​​២​ប្រកួត ស៊ុត​ចូល​៥​គ្រាប់ ជួយ​ឲ្យ​អ្នក​មាន​បុណ្យ​លើក​ពាន​កំពូល​លើ​លោក​នេះ​លើក​ទី​៣ ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ កាល​ពី​យប់​មិញ។

 

Suarez ​​ឈ្នះ​បាល់​មាស​​ ឯ​ Messi ឈ្នះ​បាល់​ប្រាក់ នៅ​ FIFA CWC

 

Suarez ​​ឈ្នះ​បាល់​មាស​​ ឯ​ Messi ឈ្នះ​បាល់​ប្រាក់ នៅ​ FIFA CWC

 

​​អតីត​​កីឡាករ​ឆ្នើម​ក្រុម​ Liverpool រូប​នេះ ​ធ្វើ​បាន​ហែតទ្រីក​​​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ កាល​ប៉ះ​ Guangzhou Evergrande ​និង​រក​បាន​២​គ្រាប់​ទៀត​​​ពេល​ប៉ះ​ River Plate ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​​​យប់​ថ្ងៃ​អាទិត្យ​។

 

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ Suarez បាន​ឈ្នះ​​បាល់​មាស​លើ​មិត្ត​រួម​ក្រុម​របស់​គេ​ ​គឺ​​ Lionel Messi ​ឈ្នះ​​ពាន​បាល់​ប្រាក់​ និង​ Andres Iniesta ​ទទួល​បាន​​ពាន​រង្វាន់​បាល់​សំរឹទ្ធ។

 

Suarez ​​ឈ្នះ​បាល់​មាស​​ ឯ​ Messi ឈ្នះ​បាល់​ប្រាក់ នៅ​ FIFA CWC

 

​​សម្រាប់​កីឡាករ​ដែល​​ធ្លាប់​ឈ្នះ​បាល់​មាស​នៅ​ Club World Cup ​នេះ​កន្លង​មក​រួម​មាន​ Lionel Messi, Franck Ribery, Sergio Ramos និង​ Wayne Rooney ជា​ដើម៕

 

-ចុចអាន៖ Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal | dailymail