Gbenga ​សប្បាយ​ចិត្ត​ដែល​ចាញ់​ក្រុម Buriram ​តែ​១-០


Gbenga ​សប្បាយ​ចិត្ត​ដែល​ចាញ់​ក្រុម Buriram ​តែ​១-០

ខ្សែ​ប្រយុទ្ធ Samuel Gbenga Ajayi ​របស់​ក្រុម​បឹង​កេត​អង្គរ ​បាន​និយាយ​ប្រាប់​ទូរទស្សន៍  ThairathTV ​របស់​ថៃ​ថា ​រូបគេ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកួត​ជាមួយ​ក្រុម Buriram United  ​នេះ ​ហើយ​វា​ក៏​ជា​លទ្ធផល​ល្អ​ដែរ ដែល​ចាញ់​ក្រុម​ខ្លាំង​តែ​មួយ​គ្រាប់​នោះ។

 

Gbenga ​សប្បាយ​ចិត្ត​ដែល​ចាញ់​ក្រុម Buriram ​តែ​១-០កីឡាករ Samuel Gbenga Ajayi

 

 

“ថ្ងៃ​នេះ​គឺ​ជា​ការ​ប្រកួត​ល្អ​មួយ ពីព្រោះ​យើង​បាន​លេង​ទល់​នឹង​ក្រុម​ល្អ​បំផុត​ក្នុង​ប្រទេស​ថៃ។ យើង​សប្បាយ​ចិត្ត ព្រោះ​វា​មិន​មាន​គ្រាប់​បាល់​ច្រើន​ជាង​មួយ​គ្រាប់ ហើយ​ពិត​ជា​ជា​រីករាយ​ចំពោះ​ការ​លេង​នេះ​ណាស់ … ​ការ​ប្រកួត​ល្អ”។ ​សម្ដី​របស់  Gbenga ។

 

ក្រុម​បឹង​កេត​ចាញ់​ក្រុម Buriram United ​ដោយ​លទ្ធផល ១-០ ​កាល​ពី​យប់​មិញ​នេះ ដោយ​ខាង​ក្រុម​ថៃ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ស៊ុត​ដោយ​កីឡាករ Andres Tunez។ ខណៈ​ដែល​ខ្សែ​ការពារ​រូប​នេះ បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដែរ​ថា ​ក្រុម​កម្ពុជា​លេង​ល្អ ព្យាយាម​តាម​យក​បាល់​ពី​ជើង​របស់​កីឡាករ​ក្រុម Buriram ​រហូត ហើយ​ការ​ការពារ​វិញ​ក៏​រឹត​តែ​ល្អ​ថែម​ទៀត៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ Football Forward Thailand