បាល់​ទាត់​នារី​​​២០១៥ ​​ក្រុមខ្លាំង​៤​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រសៀល​ថ្ងៃ​នេះ​


បាល់​ទាត់​នារី​​​២០១៥ ​​ក្រុមខ្លាំង​៤​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រសៀល​ថ្ងៃ​នេះ​

​ក្រុម​មន្ទីរ​ អ.យ.ក ខេត្ត​បាត់​ដំបង, ​មន្ទីរ​ អ.យ.ក ខេត្ត​កំពង់​ឆ្នាំង,​ សមាគម​កីឡា​បាល់​ទាត់​​ សៀម​រាប​អង្គរ ​និង ​មន្ទីរ​ អ.យ​.ក ខេត្ត​ស្វាយរៀង​ ​នឹង​បើក​យុទ្ធនាការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​លីក​បាល់ទាត់​​​ជើង​ឯក​​​បាល់​ទាត់​នារី​ឆ្នាំ​២០១៥ ​នា​ម៉ោង៣​រសៀល​ ថ្ងៃ​ទី២១​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​មជ្ឈមណ្ឌល​ជាតិ​បាទី​ខេត្ត​តាកែវ។

 បាល់​ទាត់​នារី​​​២០១៥ ​​ក្រុមខ្លាំង​៤​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រសៀល​ថ្ងៃ​នេះ​សកម្ម​ភាព​ប្រកួត​លើ​ទីលាន​

 

​មន្ទីរ​ អ.យ.ក ខេត្ត​បាត់​ដំបង ​ឈរ​កំពូល​តារាង​ពូល A ​មាន​​ ៩​ពិន្ទុ​ក្រោយ​យក​ឈ្នះ​​ប្រកួត​ទី​បី​របស់​ខ្លួន​​លើ​ក្រុម​​ មន្ទីរ​ អ.យ.ក ​ខេត្ត​ត្បូងឃ្មុំ​​​​១៨-០។ ​ចំណែក​ក្រុម​លេខ​ពីរ​ក្នុង​ពូល​នេះ​ធ្លាក់​ទៅ​លើ​ក្រុម មន្ទីរ​ អ.យ​.ក ខេត្ត​ស្វាយរៀង ​​ក្រោយ​បំបាក់​ក្រុម​​កង​រាជ​អាវុធហត្ថ​​ខេត្ត​កំពង់​ធំ១៨-០​ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល​A ដើម្បី​អាច​ឡើង​មក​លេង​នៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

 

​​សម្រាប់​ពូល​ B វិញ​​​លេខ១ បាន​ទៅ​ក្រុម ​មន្ទីរ​ អ.យ.ក ខេត្ត​កំពង់​ឆ្នាំង​មាន ៩​ពិន្ទុ​ក្រោយ​ឈ្នះ​​ប្រកួត​ទី​បី​របស់​ខ្លួន​ទៅ​លើ​ក្រុម​មន្ទីរ​ អ.យ.ក ​ខេត្ត​ឧត្ដរ​មាន​ជ័យ ១២-០។ ស្រប​ពេល​លេខ២ ​បាន​ទៅ​លើ​ក្រុម​​សមាគម​​កីឡា​បាល់​ទាត់​សៀមរាប​អង្គរ​ ដែល​យក​បាន​៦ពិន្ទុ​ក្រោយ​យក​ឈ្នះ​គូ​ប្រជែង​នា​ប្រកួត​ទី​៣​របស់​ខ្លួន​ក្រុម​​​សមាគម​កីឡា​បាល់​ទាត់​ខេត្ត​កណ្ដាល​៧-០។

 

តារាង​កម្ម​វិធី​ប្រកួត​វគ្គ​១/២​

កាល​បរិច្ឆេទ​

ក្រុម​

ប្រកួត​

ក្រុម​

ម៉ោង​

ទីលាន​

២១/១២/១៥​

មន្ទីរ​ អ..ក ខេត្ត​បាត់​ដំបង

Vs

សមាគម​កីឡា​បាល់​ទាត់​​ សៀម​រាប​អង្គរ​

១៥:០០​

បាទី​១

មន្ទីរ​ អ..ក ខេត្ត​កំពង់​ឆ្នាំង​

Vs

មន្ទីរ អ..ក ខេត្ត​ស្វាយរៀង

១៥:០០​​

បាទី​២

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​