ស្ពាន​អាកាសនិង​ផ្លូវ​ក្រោម​ដី​តិច​ណូ​គ្រោង​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ថ្ងៃ​ទី​៥​ មក​រា ​២០១៦

រាជធានី​ភ្នំពេញ ៖ យោង​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ហើយ​បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ២០១៦
ឆាប់​ៗនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នឹង​អញ្ជើញ​​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ។

នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​នឹង​ចុះ​ពិនិត្យ​សំណង់​ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ដើម្បី​ត្រៀម​រៀប​ចាំ​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ រហូត​មក​ដល់​ពេល​នេះ បាន​រួចរាល់​ហើយ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ឆាប់​ៗ​នេះ ។ គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នេះ មាន​ស្ពាន​អាកាស​មេ​ប្រវែង​៣៨២​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ផ្លូវ​ក្រោម​ដី​មាន​ប្រវែង​៣៥៦​ម៉ែត្រ ទទឹង​ពី​៦​ទៅ​៨​ម៉ែត្រ ផ្លូវ​អម​ស្ពាន​ប្រវែង​សរុប​៨២៥​ម៉ែត្រ ទទឹង​៥,៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មហាវិថី​គី​ម​អ៊ី​ល​ស៊ុ​ង និង​មហាវិថី​ម៉ៅ​សេ​ទុង​ត្រង់​ប្រសព្វ​គ្នា​ត្រង់​ភ្លើងស្តុប​តិច​ណូ ។