​ក្រុម​ប៉េតង់ថៃ ប្រមូល​មេដាយមាសស្ទើរ​គ្រប់​វិញ្ញាសា​នៅ​លើ​ទឹក​ដី​​​កម្ពុជា

ក្រុមប៉េតង់​របស់​ថៃ បាន​​ប្រមូលមេដាយ​មាស​ស្ទើរ​តែ​គ្រប់​វិញ្ញាសា ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០១៥ នៅ​លើ​ទឹក​ដី​កម្ពុជា​គឺ​ទី​លាន​វាយ​ប៊ូល និង​ប៉េតង់នៃ​​​ពហុកីឡដ្ឋាន​ជាតិ ដែល​បានដណ្តើម​ការ​ត្រឹម​៣​ថ្ងៃ និង​បាន​បញ្ចប់​កាល​ពី​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ក្លាយ​ជា​ប្រទេស​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍ ដែល​មាន​ប្រទេស​ចូល​រួម​ចំនួន​១២​នេះ ខណៈ​កម្ពុជា បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ និង​ចិនតៃប៉ិ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣។

mm1នៅ​ក្នុង​ការ​ប្រកួត ដែល​មាន​មេដាយ​មាស​សរុប​ចំនួន​៦​នោះ ក្រុម​ប៉េតង់​ថៃ បាន​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ទៅ​៤ រួម​ជាមួយ​មេដាយ​សំរឹទ្ធ​ចំនួន​៣​ទៀត។ ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ដែល​ធ្លាប់​បង្ហាញ​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី លើក​ទី​១៨ ឆ្នាំ​២០១៤ នៅ​ប្រទេស​ឡាវ តាម​រយៈ​ការ​ឈ្នះ​បាន​មេដាយ​មាស​៤ និង​ប្រាក់​១នោះ គឺ​​ឈ្នះ​បានត្រឹម​​មេដាយ​មាស​១ ប្រាក់​៣ និង​សំរឹទ្ធ​ចំនួន​៤។
ចំពោះចិនតៃប៉ិ ឈ្នះ​បាន​មេដាយ​មាស​១ ឯ​​​ប្រទេសឡាវ ដែល​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស១ លើ​ទឹក​ដី​ខ្លួន​ឯង កាល​ពី​ឆ្នាំ​២០១៤​នោះ បាន​ឈ្នះ​មេដាយ​​ប្រាក់​១ និង​សំរឹទ្ធ​២ ខណៈ​ប្រទេស​វៀតណាម ឈ្នះ​បាន​មេដាយ​ប្រាក់​១ សំរឹទ្ធ​១ ហើយ​ប្រទេស​សិង្ហ​បុរី ឈ្នះ​បាន​ប្រាក់​១ និង​ឥណ្ឌូ​នេស៊ូ បាន​សំរឹទ្ធ​១ ប៉ុន្តែប្រទេស​ម៉ាឡេស៊ី ឥណ្ឌា ជប៉ុន ប្រ៊ុយណេ និង​ម៉ុង​ហ្គោលី អត់​បាន​មេដាយ​ដូច​គ្នា។ ប៉ុន្តែ​លទ្ធ​ផល​នៃ​ការ​ឈ្នះ​មេដាយ​នេះ មិន​បាន​រាប់​បញ្ចូល​ការ​ប្រកួត​ពាន​សមាគម សម្រាប់​ក្រុម ដែល​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​ធំ ៣​នាក់​ទល់​៣​នាក់(បុរស-នារី-យុវជន)​នោះ​ទេ៕ ​

mm2

mm3

mm6

mm14

mm5

mm8

mm9

mm10

mm7

mm11

mm12

mm13

mm15