(Video Highlight) Bale រកបាន​៤​គ្រាប់ ខណៈ Real ស៊ុត​បាល់​​បញ្ចូល​ទី​១០​គ្រាប់

Gareth Bale បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ ខណៈ​ដែល Real Madrid  បាន​ធ្វើការ​វាយ​បក​​ដេញ​តាម​ពី​ក្រោយ​ដើម្បីផ្តួល​ក្រុម​​ដែល​នៅ​សល់​​សមា​ជិក​ត្រឹម​តែ​៩នាក់​គឺ Rayo Vallecano ក្នុង​លទ្ធ​ផល​យ៉ាង​ចាស់​ដៃ ១០-២ ក្នុង​ការ​ប្រកួត​​នៅ​ឯ​កីឡ​ដ្ឋាន Santiago Bernabeu ដើម្បី​​ខិត​កាន់​តែ​កៀក​​ក្រុម​ Barcelona និង Atletico Madrid  នៅ​ពីរ​ពិន្ទុ​។gareth-bale Atletico បាន​បាត់​បង់​ឱកាស​ក្នុង​ការ​​ឡើង​ឈរ​លើកំពូល​តារាង ខណៈ​ដែល​​ប្រធាន​ក្រុម​របស់​ពួកគេ Gabi ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុង​ពេល​ចាញ់​ក្រុម Malaga ក្នុង​លទ្ធ​ផល ១-០។ Barcelona មាន​ការ​ប្រកួត​ក្នុង​ដៃ ខណៈ​ដែល​​ពួក​គេ​បាន​​​ប្រកួតក្នុងក្រប​ខ័ណ្ឌ La Liga នៅ​ចុង​សប្តាហ៍នេះឡើយ ក្រោយពី​​បាន​ឈ្នះ​ពាន Club World Cup បន្ទាប់​ពី​ផ្តួល​ក្រុម River Plate ៣-០ ក្នុង​ប្រទេស​​ជប៉ុន​ក្នុង​ការ​ប្រកួត​មុននេះ​នា​ថ្ងៃដដែលនោះ​។ វា​ជា​លើក​ទី​១ហើយ​ក្នុង​រយៈ​ពេល​៥៥​ឆ្នាំ​ដេល​ក្រុម​មួយ​​បាន​ស៊ុត​បាល់​​បញ្ចូល​ទី​​១០​គ្រាប់​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ La Liga មួយ​។ ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា អ្នក​គាំ​ទ្រ​របស់​ក្រុម Real នៅ​តែ​បង្ហាញ​​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គ្រូប​ង្វឹក​ស្ថិត​ក្រោម​ការ​បណ្តេញ​ចេញ​លោក Rafael Benitez ក្រោយ Real បាន​ដេញ​តាម​ពីក្រោយ ២-១ ក្នុង​រយៈ​ពេល​១២​នាទី​។ ការ​ផ្តល់​កាត​ក្រហម​​នៅនាទី ទី​៣០​សម្រាប់​កីឡាករ  Tito និង Raul Baena បាន​នាំ​ឲ្យ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន ខណៈ​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​ពី​សំណាក់​ខ្សែ​​ប្រយុទ្ធ​ Cristiano Ronaldo និង​បីគ្រាប់​ពី Karim Benzema បាន​បន្ថែម​​ថ្ងៃ​ដ៏អស្ចារ្យ​បំផុត​របស់ Bale ក្នុង​រយៈ​ពេល​៣​ឆ្នាំក្នុងនាម​ជា​កីឡាករ​​របស់ Rea​។ លោក Benitez បាន​​ឲ្យ​ដឹង​ថា៖ «យើង​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​​ចូល​ទី​របស់​ខ្លួន​​យ៉ាង​លឿន ប៉ុន្តែ ក្រោយ​មក ក្រុម​បាន​​វាយ​បក​វិញ​។ ខ្ញុំមិន​នឹង​កាត់​សេចក្តី​​លើការ​សម្រេច​ចិត្ត​របស់​លោក​​អាជ្ញា​​កណ្តាល​​ឡើយ ប៉ុន្តែ ចាប់​​តាំង​ពីការ​បណ្តេញ​ចេញនេះ ក្រុម​ពិត​ជា​បាន​ធ្វើ​​អ្វី​ដែល​ត្រូវ​តែ​ធ្វើ ព្យាយាម​ធ្វើ​ឲ្យ​បានល្អ និង​ស៊ុត​បាល់​បញ្ចូល​ទី​ជា​ច្រើន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia