៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​

៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​

​​ដំណើរ​​កម្សាន្ត​វិស្សមកាល​​​របស់​​លោក​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោក បារ៉ាក់ អូបាម៉ា ជាមួយ​ក្រុម​គ្រួសារ​ ​ទៅ​កាន់​​​រដ្ឋ​ហាវ៉ៃ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ គឺ​ដើម្បី​​​អបអរ​ឱកាស​ថ្ងៃ​គ្រីសស្មាស និង​ដើម្បី​សម្រាក​លំហែ​រយៈ​ពេល​២​សប្ដាហ៍។

 

នេះ​ជា​លើក​ទី​​​៨ ហើយ​នៃ​ដំណើរ​កម្សាន្ត​​សម្រាប់​​ត្រៀម​ថ្ងៃ​បុណ្យ​​​គ្រីសស្មាសរបស់​លោក​ប្រធានាធិបតីអូបាម៉ា​ទៅ​កាន់​រដ្ឋ​ហាវ៉ៃ។ បើ​តាម​​ប្រភព​របាយការណ៍​​ថ្មី​មួយ​បាន​ឲ្យ​ដឹង​​ថា ដំណើរ​កម្សាន្ត​វិស្សមកាល​របស់​លោក ​​​បាន​ចំណាយ​​​សរុប​ដល់​ ៧០,៥ លាន​ដុល្លារ​អាមេរិក គិត​ចាប់​តាំង​ពី​លោក​​ឡើង​​​កាន់​តំ​ណែង​ កាល​ពី​ខែ​មករា ​ឆ្នាំ​២០០៩។

 

៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​
 
 

ជា​មួយ​គ្នា​​នេះ ក៏​មាន​​ក្រុម​អ្នក​រិះ​គន់​​​​ខ្លាំង​ៗ​ដល់​ការ​ចំណាយ​លើ​វិស្សមកាល​​របស់​អូបាម៉ា​ ផង​ដែរ ដោយ​ថា​លោក​ប្រធានាធិបតី​​បាន​​ប្រើ​យន្តហោះ​​ Air Force One ដែល​ត្រូវ​ចំណាយជាង​២០ម៉ឺន​ដុលា្លរ​អាមេរិក ក្នុង​ដំណើរ​មួយ​ម៉ោង។ “គ្រាន់​តែ​​​ដំណើរ​ទៅ​សម្រាក​លំហែ​​​​ទៅ​ផ្ទះ​ក្នុង​រដ្ឋ​ស្រុក​កំណើត​​របស់គាត់ គឺ​ចំណាយ​ច្រើន”។ នេះ​​ជា​សម្ដី​របស់ Tom Fitton ដែល​​អ្នក​រិះ​គន់​​លោក​អូបាម៉ា ដ៏​លេច​ធ្លោ​​ម្នាក់​។

 

​​​លោក​អូបាម៉ា​ និង​គ្រួសារ​ មាន​​លោក​ស្រី​ Michelle Obama និង​កូន​ស្រី​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ហាវ៉ៃ​ តាម​​យន្តហោះ​ពិសេស​សម្រាប់​​ប្រធានាធិបតី Air Force One និង​បាន​ចុះ​ចត​នៅ​ឯ​មូលដ្ឋាន​ទ័ព ​Joint Base Pearl Harbor-Hickam ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​វិស្សមកាល​​ចំនួន​ពីរ​សប្ដាហ៍​​របស់​លោក​ចេញ​ពី​​ក្រុង​វ៉ាស៊ីនតោន​។

 

ជា​ធម្មតា​លោក​អូបាម៉ា តែង​ចំណាយ​ពេល​នៃ​វិស្សមកាល​របស់​ខ្លួន​​​​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ ដែល​ជា​រដ្ឋ​​​សំបូរ​ដោយ​​តំបន់​កម្សាន្ត​ទេសចរ​ធម្មជាតិ​​​ជា​ច្រើន​នៃ​សហរដ្ឋអាមេរិក។ អ្វី​ដែល​លោក​ប្រធានាធិបតី​ចូល​ចិត្ត​កម្សាន្ត​​នោះ គឺ​ឡើង​ភ្នំ​កម្សាន្ត វាយ​កូន​ហ្គោល ទៅ​ដើរ​កម្សាន្ត​​មាត់​សមុទ្រ ញ៉ាំ​អាហារ​ល្ងាច​នៅ​ខាង​ក្រៅ ឆ្លាក់​ចម្លាក់​ទឹកកក​ជា​ដើម។

 

៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​
 

 

ក្រៅ​ពី​ដើរ​កម្សាន្ត លោកអូបាម៉ា​​ក៏​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ជន​រង​គ្រោះ​​ដោយ​ការ​វាយ​ប្រហារ​ពី​ខ្មាន់​កាំភ្លើង​​ក្នុងទីក្រុង​ San Bernardino ភាគ​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា ផង​ដែរ៕

 

៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​
 
 

៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​
 

៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​

 
៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​

 

 
ចុចអាន៖ មើល​វីដេអូ​នេះ ទើប​ដឹង​ថា​អូបាម៉ា​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​ប៉ុនណា
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail