The MIC Cambodia មាន​កម្មវិធី​ពិសេស​នៅ​ហាង​កាហ្វេ Brown


The MIC Cambodia មាន​កម្មវិធី​ពិសេស​នៅ​ហាង​កាហ្វេ Brown

The MIC Cambodia ជា​ការ​ប្រគំតន្ត្រី​ និង​ប្រកួត​ចម្រៀងoriginal ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ដែល​មាន​​ការ​ចូល​រួម​ពី​កំពូល​តារា​ចម្រៀង​ original ល្បីៗ​ ដូចជា លោក​ ហេង ពិទូ លោកZono កញ្ញា Nikki  DJ Adda លោក កាន់ពេជ្រ អ្នកនាង ម៉េង កែវពេជ្ជតា លោក សុខ រក្សា លោក សូស្រណោះ និង​បេក្ខជន​កំពូល​តារា​ទាំង​១៥​នៃ​ការ​ប្រកួត​ចម្រៀងoriginal។ រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​នា​ថ្ងៃ​ទី ២៧ ធ្នូ ខាង​មុខ​នេះ មិត្ត​យុវវ័យ​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ ស្រែក​ហ៊ោ​កញ្រ្ជៀវ​ និង​រាំ​កម្សាន្ត​ជាមួយ​បទ​ចម្រៀង original ល្បីៗ។

 

The MIC Cambodia មាន​កម្មវិធី​ពិសេស​នៅ​ហាង​កាហ្វេ Brown

 

ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​២៤ ធ្នូ​នេះ The MIC Cambodia មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស Combo Promotion ដែល​រាល់​ការ​ជាវ​សំបុត្រ ៤ សន្លឹក​ មិត្ត​យុវវ័យ​នឹង​ទទួល​បាន​សំបុត្រ​បន្ថែម ​១ដោយ​ឥត​គិត​ថ្លៃ នៅ​តែ​សាខា​ហាង​កាហ្វេ Brown IFL សាខា​ មាត់​ទន្លេ សាខា​ នរោត្តម សាខា Roster and Bakery សាខា បូកគោ សាខា ផ្សារ​ផេន​ស៊ល និង​សាខា AEON។

 

The MIC Cambodia មាន​កម្មវិធី​ពិសេស​នៅ​ហាង​កាហ្វេ Brown

 

បើ​អ្នក​ស្រលាញ់​គាំទ្រ​ចម្រៀង original និង​ចង់​លើក​ស្ទួយ​វិស័យ​ចម្រៀង​ខ្មែរ សូម​ចូល​រួម​ជាមួយ​ចលនា​នេះ​ទាំង​អស់​គ្នា។​ ការ​ប្រគំតន្ត្រី​នេះ​នាំ​មក​ជូន​លោក​អ្នក​ដោយ​ក្រុមហ៊ុន Mercedes Benz និង mJams Pleng៕

 

អត្ថបទ៖ ដៃគូ​សហការ